កណ្តាល ៖ ជនសង្ស័យបង្ក របួសស្នាមម្នាក់ ត្រូវបានប្អូនជនរងគ្រោះ ចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីជនសង្ស័យរូបនោះ វាយបងប្រុសរបស់ខ្លួន ហើយគេចខ្លួនបានមួយយប់ ។
ហេតុការណ៍បង្ករបួសស្នាមនេះ បានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤ នៅចំណុច ចំណុចភូមិឣន្លុងស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឆន ធឿនភេទប្រុស ឣាយុ ៤៥ឆ្នាំ មុខរបរ កសិករ ស្នាក់នៅក្នុងភូមិកើតហេតុ ។ ចំណែកជនរងគ្រោះមានឈ្មោះ ជា ជន ភេទប្រុស ឣាយុ៤៨ឆ្នាំ មុខុបរ កសិករ ស្នាក់នៅភូមិឃុំកើតហេតុ ។
នគរបាលមូលដ្ឋានបានបន្តទៀតថា មុនពេលកើតហេតុ ជនសង្ស័យបាននាំគ្នា ផឹកស៊ីនៅផ្ទះ ជនរងគ្រោះ ។ ហើយពេលកំពុងផឹកស៊ីនោះ ជនរងមានភាពស្រវឹង ហើយបាននិយាយមើល ងាយជនសង្ស័យ ហើយ ធ្វើឲ្យជនសង្ស័យខឹង ក៍វាយទៅលើជនរងគ្រោះ ចំនួន០៣ដៃចំមុខ បណ្ដាលឲ្យរងរបួស បែកចិញ្ចើមខាងស្ដាំដេរ០៥ថ្នេរ ។
នគរបាលមូលដ្ឋានបានឲ្យដឹងទៀតថា ក្រោយពីវាយទៅលើជនរងគ្រោះហើយនោះ ជនសង្ស័យ បានគេច ខ្លួន ទៅផ្ទះបាត់តែម្ដង ។ ចំណែកឯជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ នាំយកទៅព្យាបាល នៅពេទ្យឯកជន ភូមិថ្មី ឃុំស្វាយឣំពារ ។ លុះវេលាម៉ោង៥ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤ ទើបឈ្មោះជា ជុន ត្រូវជាប្អូនជនរងគ្រោះ បានឃើញជនសង្ស័យ ហើយឃាត់ខ្លួន ប្រគល់មកឲ្យនគរបាល ប៉ុស្តិសំបួរមាស ធ្វើការ សាកសួរ និងកសាងសំណុំរឿង តាមនីតិវិធី ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួន បណ្តោះអាសន្ន នៅប៉ុស្តិ៍សំបួរមាស កសាងសំណុំរឿងបញ្ជូនមកកាន់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចាត់ការបន្ត៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល