CamNews

ព័ត៌មានជាតិ 

ដីព្រលានយន្តហោះ នៅស្រុកកោះញែក ឈ្មួញ និងអាជ្ញាធរ ឃុបឃិតពុះ អង្កន់ចែកគ្នាស្ងាត់ៗ

មណ្ឌលគិរី៖ ដីព្រលានយន្តហោះនៅស្រុកកោះញែក ត្រូវបានមេឈ្មួញ និងអាជ្ញាធរស្រុក ឃុបឃិតគ្នាពុះអង្កន់លក់  យ៉ាងស្ងៀមស្ងាត់ គេមិនដឹងថា សកម្មភាពទាំងអស់នេះ មានការយល់ព្រម ឬដឹងឮពីមន្ត្រីពាក់ព័ន្ធថ្នាក់ខេត្ត ឬក៏ មានការដោះដូរយ៉ាងណានោះទេ។

តាមប្រភពពត័មានពីមន្រ្តីស្រុកកោះញែក បានឲ្យដឹងថា បច្ចុប្បន្នមានឈ្មួញម្នាក់ឈ្មោះ សាំង កុសល់ ជាមន្ត្រីយោ  ធា មេបញ្ជាការ «គ៣» បានឃុបឃិតគ្នាជាមួយលោក មើល សឿន អភិបាលស្រុក និងមន្ត្រីសាលាស្រុកជាច្រើន ទៀត បាននាំគ្នាបណ្ដែតបណ្ដោយឲ្យឈ្មោះ សាំង កុសល់ យកគ្រឿងចក្រដឹកដីចាក់លើទីតាំងព្រលានយន្តហោះ នោះ ពេញប្រៀបអស់ហើយមិនតិចជាង ១.០០០ឡានឡើយ។

បើតាមការខ្សឹបខ្សៀវពីត្រចៀកមួយទៅត្រចៀកមួយទៀតថា ដីនោះ ត្រូវមានចំណែកជាមួយលោក មើល សឿន  អភិបាលស្រុកកោះញែករហូតដល់មន្ត្រីសាលាស្រុកជាច្រើនទៀត មានចំណែកដីនេះមិនតែប៉ុណ្ណោះ សូម្បីតែមន្ត្រី ប៉ុស្ដិ៍មួយចំនួន ក៏មានឈ្មោះបានដីនេះដែរ។ ប្រភពបានបន្តទៀតថា ដីនេះទទឹង១៥០ម៉ែត្រ និងបណ្ដោយជិត   ១.០០០ម៉ែត្រ បច្ចុប្បន្នត្រូវបានគេចាក់ដីពេញអស់ហើយ។

កាលពីមុនគេដឹងថា មានការដោះដូរទីតាំងស្នាក់ការគណៈបក្សប្រជាជនស្រុកចាស់មានទហំ ៥០×១៣០ម៉ែត្រ ដែលឈ្មួញយកទីតាំងនេះ ធ្វើជាស្ថានីយ៍ប្រេងឥន្ធនៈ រីឯទីតាំងគណៈបក្សថ្មីគេយកទៅដាក់ក្បែរសឹករងស្រុក។

ប្រជាពលរដ្ឋ បាននាំគ្នាសំណូមពរឲ្យអាជ្ញាធរខេត្ត មន្ទីរពាក់ពន្ធ័ ជួយចុះស្រាវជ្រាវពិនិត្យមើលទីតាំងដីប្រលាន យន្តហោះនៅភូមិរង្សី ឃុំស្រែសង្គមនេះផង តើមានការអនុញ្ញាតច្បាប់ត្រឹមថ្នាក់ណាខ្លះ បានជាមានភាពអនាធិប  តេយ្យបែបនេះ។ប្រជាពលរដ្ឋ បានសំណូមពរដល់មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ជួយចាត់ចែងមន្ត្រីជំនាញរបស់ ក្រសួងពាក់ពន្ធ័ជួយចុះស្រាវជ្រាវឲ្យឃើញការពិតស្តីពីមេឈ្មួញ និង មន្ត្រីថ្នាក់ដឹកនាំស្រុកមានការឃុបឃិតគ្នា ឬ យ៉ាងណា?។

ពាក់ពន្ឋ័ការចោទប្រកាន់ខាងលើនេះ លោក មើល សឿន អភិបាលស្រុកកោះញែក នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០១៤ វេលាម៉ោង០៩ និង០២នាទី មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ពុំអាចសុំការបំភ្លឺបានទេ ព្រោះទូរសព្ទ័ទាក់  ទងពុំចូល។ លោក សាំង កុសល់ នៅព្រឹកថ្ងៃនេះ ក៏ទាក់ទងសុំការបំភ្លឺមិនបានដែរ។

លោក ស្វាយ សំអ៊ាង អភិបាលរងខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤ វេលាម៉ោង០៩ និង០៦ នាទី លោកបានប្រាប់ថា ឈ្មោះ សាំង កុសល់នេះ លោកបានដឹងត្រឹមតែមានរៀបចំដីបរិវេណក្នុងផ្សារតែប៉ុណ្ណោះ រី ឯកាចាក់ដីលើទីតាំងព្រលានយន្តហោះពេញប្រៀប ហើយគ្រោងវិនិយោគលើគម្រោងអ្វីនោះ ខេត្តមិនបានទទួល របាយការណ៍ទេ។

ចំពោះព័ត៌មានថា មានមេឈ្មួញ និងជួរថ្នាក់ដឹកនាំស្រុក យកដីនោះ ទៅពុះចែកគ្នា ខេត្តក៏ពុំបានទទួលបានព័ត៌  មាននេះដែរ ហើយខេត្ត នឹងចាត់មន្ត្រីជំនាញឲ្យចុះពិនិត្យ ស្រាវជ្រាវលើទីតាំងនេះ និងចាត់វិធានការតាមផ្លូវច្បាប់៕


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news