CamNews

ព័ត៌មានជាតិ 

ជលផលបង្ហាញ ត្រីកំពត មានជាតិពុល ៣ប្រភេទ នាំឲ្យគ្រោះថ្នាក់ ដល់ជីវិត

ភ្នំពេញៈ បន្ទាប់ពីកើតមានករណីពុលត្រីកំពត ជាច្រើន ករណីបណ្តាលឲ្យអ្នកបរិភោគស្លាប់១១
នាក់ និងរងគ្រោះ រហូត១០៣នាក់ នាពេលកន្លងមកនោះ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសបង្ហាញនូវប្រភេទត្រីក្រពត ៣ប្រភេទ ដែល
មានជាតិពុល និងហាមមិនឲ្យប្រជាពលរដ្ឋបរិភោគទៀតឡើយ។

កាលពីព្រលប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣កន្លងទៅនេះ ប្រជាពលរដ្ឋ២នាក់បានស្លាប់ និង១៤
នាក់ផ្សេងទៀត បានពុលក្អួតចង្អោរយ៉ាងធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីពួក
គាត់បាននាំគ្នាបរិភោគត្រីកំពត។ ហេតុការណ៍នេះ បានកើតឡើងនៅក្នុងភូមិ-ឃុំព្រៃគ្រី ស្រុកជល
គិរី ខេត្តកំ ពង់ឆ្នាំង។ ករណីពុលត្រីក្រពត៣ករណី  ផ្សេងទៀត ក៏បានធ្លាប់កើតឡើងជាបន្តបន្ទាប់
ផងដែរ នៅស្រុកស្រីស្នំ ខេត្តសៀមរាប នៅស្រុកស្អាង ខេត្តកណ្តាល ខេត្តឧត្តរមានជ័យ និងនៅ
ភូមិអម្ពិលទឹក ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។

ករណីពុលត្រីក្រពតទាំង ៤ករណីខាងលើនេះ បណ្តាលឲ្យមនុស្ស១១នាក់ បានស្លាប់បាត់បង់ជីវិត
និង១០៣នាក់ ផ្សេងទៀត ត្រូវបានក្រុមគ្រូពេទ្យជួយសង្រ្គោះទាន់ពេលវេលា។

ដោយករណីពុលមានអាការៈធ្ងន់ធ្ងរកើតមានជារឿយៗបែបនេះ កាលពីថ្ងៃទី១៩ ខែមេសា កន្លង
ទៅនេះ រដ្ឋបាល ជលផល បានបង្ហាញនូវត្រីក្រពតចំនួន ៣ប្រភេទ ដែលមានជាតិពុលមិនអាច
បរិភោគបាននោះទេ។

នៅក្នុងសេចក្តីប្រកាសដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាននៅថ្ងៃទី២២ ខែមេសា
ឆ្នាំ២០១៣ បាន បញ្ជាក់ថា «នៅក្នុងប្រទេសកម្ពុជា មានត្រីក្រពតចំនួន ១០ប្រភេទ ក្នុងនោះមាន
៣ ប្រភេទមានជាតិពុល។  តាមការស្រាវជ្រាវបានរកឃើញថា ត្រីក្រពតដែលមានជាតិពុលនោះ
រួមមាន៖ Tetraodon cochinchinensis, Mon otrete leiurus និង Tetraodon fluviatilis ដែលមានភិន
ភាគដូចក្នុងរូបភាព»។

នៅក្នុងសេចក្តីប្រកាសនោះ ក៏បានឲ្យដឹងផងដែរថា ត្រីក្រពតមានសារធាតុពុលទាំង៣ប្រភេទ
មានជាតិពុលខ្ពស់ បំផុតនៅរដូវពងកូនបន្តពូជ ដែលជាធម្មតាកើតឡើងនៅក្នុងខែកុម្ភៈ និងមីនា
និងចន្លោះខែកក្កដា ទៅខែកញ្ញា។ ចំពោះជាតិពុលនៅក្នុងខ្លួនត្រី ក៏មានកម្រិតខុសគ្នាដែរ គឺពង
និងស្ពែមមានជាតិពុលខ្ពស់ជាងគេ បន្ទាប់មកគឺថ្លើម ពោះវៀន ស្បែក និងសាច់។

លោក ណៅ ធួក អគ្គនាយករដ្ឋបាលជលផល បានឲ្យដឹងតាមរយៈសេចក្តីជូនដំណឹងខាងលើ
នេះថា ចំពោះអ្នកដែលបរិភោគនូវត្រីកំពតទាំង៣ប្រភេទខាងលើនេះ អាចបណ្តាលឲ្យឈឺក្បាល
វិលមុខ ល្ហិតល្ហៃ រឹងថ្គាម ស្ពឹកចុង ដៃ ចុងជើង រាគរូស ក្អួតចង្អោរ ឬអាចបណ្តាលឲ្យស្លាប់តែម្តង។

លោក ណៅ ធួក បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ពិនិត្យត្រីក្រពតឲ្យបានច្បាស់លាស់ មុន
នឹងបរិភោគ ហើយបើមានអការៈពុល ត្រូវបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យឲ្យបានទាន់ពេលវេលា
មិនត្រូវធ្វេសប្រហែសឡើ យ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ