CamNews

តារា 

សារាយ សក្ខណា ថើបលាប្តីទាំងអាល័យ នៅព្រលានយន្តហោះ

ភ្នំពេញ៖ បន្ទាប់ពីបានរៀបការ តាមប្រពៃណីខ្មែរ ចាយលុយ រាប់ម៉ឺនដុល្លារ និងបានដឹកដៃ គ្នាដើរលេង កម្សាន្ត ក្រេបទឹកឃ្មុំ នៅតាម រមណីយដ្ឋាន ជាច្រើន នៅក្នុងប្រទេស រួចមក តារាសម្តែង សម្បុរស្រអែម អ្នកនាង សារាយ សក្ខណា ក៏ត្រូវបានឃ្លាត ឆ្ងាយពី ស្វាមីថ្មីថ្មោង ខណៈស្វាមី របស់ នាងត្រូវឡើង យន្តហោះ ត្រឡប់ទៅ អាមេរិកវិញ ទុកឲ្យភរិយា រូបស្រស់ នៅទឹកដី កំណើត កម្សត់តែឯង ទម្រាំបញ្ចប់ ការងារសិល្បៈ និង ធ្វើដំណើរ ទៅតាមក្រោយ ។

បើទោះជាអ្នកនាង សារាយ សក្ខណា ត្រូវបាន ស្វាមីបណ្តូល ចិត្ត សុំបានទិដ្ឋាការ ( Visa) ឲ្យនាង ទៅ  រស់នៅ អាមេរិក ជាមួយគ្នា តាំងពីមុនរៀប ការក៏ដោយ ប៉ុន្តែនាងមិនបាន ទៅជាមួយស្វាមី ភ្លាមៗទេ ព្រោះថា នាងត្រូវនៅ បញ្ចប់កិច្ចសន្យា ថតខ្សែភាពយន្ត និងថតកម្មវិធី មួយចំនួន ឲ្យផុត ដំណាច់ ឆ្នាំ ២០១៣ នេះសិន ។ ពេលបញ្ចប់ រួចរាល់ នាងនឹងរៀប ចំឯកសារ ឲ្យបានឆាប់ ដើម្បីទៅ រស់នៅ ជាមួយ ស្វាមី សាងសុភមង្គល ក្នុងទឹកដីថ្មី សម្បូរទៅ ដោយភ្លើងពណ៌ ។

តារាសម្តែង និងជាតារា បង្ហាញម៉ូដ អ្នកនាង សារាយ សក្ខណា បានរំលេច រូបភាព ផ្អែមល្ហែម ជាមួយ ស្វាមី មុនបែកគ្នា នៅ ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ នៅលើបណ្តាញ ទំនាក់ទំនង សង្គម Facebook របស់នាង កាលពីប៉ុន្មាន ម៉ោងមុននេះ ដោយនាងបាន សរសេរពាក្យសម្តី មួយចំនួន លើ នោះ ស្តែងឲ្យ ឃើញ ពីទឹកចិត្ត ភរិយានឹក ស្វាមី មិនចង់ ឃ្លាតគ្នា ជាមួយទឹក មុខសោក សៅ មិនចង់ បែកគ្នាទាល់តែសោះ ។

មិនតែប៉ុណ្ណោះ ពិធីការិនី រូបនេះ ថែមទាំងបាន ថើបលាប្តី ទាំងអារម្មណ៍ សោកសៅ អាឡោះអាល័យ មិនចង់បែក ទៀតផង។ក្រោយ ពីឃើញ រូបភាព និងមើល ឃើញពាក្យ ដែលនាង សរសេរ ប្រាកដជា ធ្វើឲ្យទស្សនិកជន ជាច្រើន មានការ ងឿងឆ្ងល់ ថាបើស្វាមី ភរិយាមួយគូនេះ ទទួលបាន Visa រួចហើយ ចុះហេតុអី មិនទៅជាមួយ គ្នាតែម្តងទៅ ?

ទាក់ទងនឹង ចម្ងល់នេះ ត្រូវបានម្តាយរបស់ សារាយ សក្ខណា ប្រាប់ឲ្យ ដឹងថា មូលហេតុ ដែលធ្វើ ឲ្យកូនប្រុសស្រី របស់គាត់ ត្រូវចេញទៅ អាមេរិក មានមុន មានក្រោយ បែបនេះ គឺមកពី ស្វាមី របស់ សក្ខណា ត្រូវប្រញាប់ ចេញទៅ ធ្វើការវិញ ព្រោះឈប់ច្រើន ថ្ងៃហើយ ។ ចំណែក កូនស្រីរបស់ អ្នកស្រី ក៏ចង់ចេញ ទៅតាមប្តីដែរ តែដោយសារ សក្ខណា នៅជាប់ដៃ ការងារ មួយចំនួនទាំង ក្នុងស្រុក និងនៅ ក្រៅស្រុក មិនទាន់ រួចរាល់។

ម្ដាយ សារាយ សក្ខណា បន្តថា "ក្នុងពេលឆាប់ៗនេះ កូនស្រីខ្ញុំ ត្រូវទៅថត ស្ពតពាណិជ្ជ កម្មមួយ នៅប្រទេសកូរ៉េ មុននឹងនាង សម្រេចចិត្ត ចាកចេញពី សិល្បៈ ទៅរស់នៅ ជាមួយស្វាមី មិនមែនមាន ន័យថា កូនស្រីខ្ញុំត្រូវ រស់នៅ ឆ្ងាយប្តី រហូតទេ គឺគ្រាន់តែ មួយរយៈ ពេលខ្លីប៉ុណ្ណោះ ដោយសារ មានការងារខ្លះ យើងទទួល ហើយ ធ្វើមិនទាន់ ក៏ត្រូវពន្យា ពេលចាំធ្វើ បញ្ចប់ក្រោយ រៀបការតែម្តង " ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: saray sakhena entertainment khmer star actress mc