បាត់ដំបងៈកូនប្រុសទំនើង របស់ថៅកែស៊ុបគោភ្នំធំ ត្រូវសមត្ថកិច្ច នគរបាលបង្កាបង្រ្កាប នៃការិ
យាល័យ កម្រិតស្រាល ខេត្ត បានឃាត់ខ្លួន កាលពី វេលាម៉ោង ៣រសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ
២០១៣ តាមបញ្ជារបស់ លោកព្រះរាជអាជ្ញានួន សាន ពីបទ បង្កហិង្សា មានស្ថានទម្ងន់ ទោស
(វ៉ៃគេ ឲ្យខ្វាក់ភ្នែក ស្តាំម្ខាងរបួសធ្ងន់) ត្រូវបានបញ្ជូន ទៅសង្រ្គោះ នៅប្រទេសវៀតណាម ដែល
បានប្រព្រឹត្ត កាលពីវេលាម៉ោង ៦និង៣០នាទី ល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៣ នៅចំណុចមាត់
ស្ទឹងសង្កែ ស្ថិត ក្នុងភូមិ.សង្កាត់រតនៈក្រុងបាត់ដំបង ចំណែកឯបក្ខពួកជនល្មើស មួយចំនួនទៀត
កំពុង រត់គេចខ្លួនបាត់ ។
លោកប្រធាន ក្រុមបង្កាបង្រ្កាបខេត្ត បានឲ្យដឹងថា យោងតាមពាក្យ បណ្តឹងរបស់ជនរងគ្រោះ និង
អនុវត្តតាម បញ្ជារបស់ លោក ព្រះរាជអាជ្ញា នួន សាន រួចមក លោកបានបញ្ជាកម្លាំង មួយក្រុមចុះ
ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ចៅ វួចខី ភេទប្រុស អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី២ នៅ
សាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តបាត់ដំបង និងរថយន្តទំនើប១គ្រឿង កាលពី វេលា
ម៉ោង៣រសៀលថ្ងៃទី៥ខែឧសភា ឆ្នាំ២០១៣ ដើម្បី សាកសួរចម្លើយ។ចំណែកជនរងគ្រោះមាន
ចំនួន២នាក់មាន៖ទី១ឈ្មោះ មឿន ដារ៉ា ភេទប្រុសអាយុ១៥ឆ្នាំ សិស្សរៀននៅវិទ្យាល័យ ព្រះមុនី
វង្ស បាត់ដំបង មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយ ប៉ោក្រុងបាត់ដំបង (រងរបួសធ្ងន់ខូចភ្នែកខាង
ស្តាំម្ខាង) ទី២ឈ្មោះ ឡាំ ប៊ុណ្ណារុង ភេទប្រុស អាយុ១៨ ឆ្នាំ (រងរបួសស្រាល) មានទីលំនៅភូមិផ្កា
ស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។ ឯបក្ខពួកជនសង្ស័យ មានចំនួន៦នាក់ មានទី១ឈ្មោះ
យុត តាន់វីទូ ភេទប្រុសអាយុ២០ឆ្នាំ (ជនដៃដល់) ទី២ឈ្មោះ ង៉ូវ សាវ៉ាតា ភេទប្រុសអាយុ២០ឆ្នាំ
(ជនដៃដល់) ទី៣ឈ្មោះ ស៊ុយ ភេទប្រុសអាយុ២០ឆ្នាំ ទាំង៣នាក់ នេះមានទីលំនៅភូមិ.សង្កាត់ចំការ
សំរោងក្រុងបាត់ដំបង និង៣នាក់ទៀត មិនស្គាល់ ឈ្មោះនិងអាស័យដ្ឋាន បានរត់គេចខ្លួន បាត់ទាំង
៦នាក់។
ក្រោយពីបាន ឃាត់ខ្លួនជនសង្ស័យ ហើយគេបានឆ្លើយសារភាពថា មុនពេលកើតហេតុ ខ្លួនបាន
បើករថយន្តទៅផឹកទឹកអំពៅ នៅម្តុំមាត់ស្ទឹង ត្រើយខាងកើតកន្លែងកើតហេតុ ស្រាប់តែជនរងគ្រោះ
ជិះម៉ូតូឈប់ជិតបានសម្លឹងមុខខ្លួន ភ្លាមៗ នោះខ្លួនបាន សួរថា មើលមុខអញចង់យ៉ាងម៉េច ក្រោយ
មកខ្លួនក៏បានទូរស័ព្ទហៅបក្ខពួកមានគ្នា៥ទៅ៦នាក់ មកជួយ ពេលបក្ខពួកខ្លួន មកដល់ខ្លួនបញ្ជាឲ្យ
ឈ្មោះ ង៉ូវ សាវ៉ាតា និងឈ្មោះ យុត តាន់វិទូ ម្នាក់់ បានទាញកាំបិត កាប់អំពៅម្នាក់ទៀត បានយក
ខ្សែ ក្រវ៉ាត់វ៉ៃទៅលើជនរងគ្រោះ ចំភ្នែកខាងស្តាំបណ្តាល ឲ្យរងរបួសធ្ងន់និងម្នាក់ទៀត រងរបួស
ស្រាល។ ក្រោយពីបាន បង្កវ៉ៃគ្នារួចបក្ខពួកខ្លួនក៏បាននាំគ្នាគេចខ្លួនអស់។
បើតាមសាច់ញាតិ ជនរងគ្រោះបាននិយាយ ប្រាប់អ្នកព័ត៌មានថា ជនសង្ស័យដែលសមត្ថកិច្ច ឃាត់
ខ្លួនបាននោះគឺ ជាមេក្លោងក្មេងទំនើងនិង ជាអ្នកបញ្ជាឲ្យគេវ៉ៃ ដោយអាងខ្លួនជាកូនអ្នកមាន ដើរបង្ក
ជម្លោះជាមួយគេស្ទើតែគ្រប់គ្នា។សមត្ថកិច្ចម្នាក់បានបង្ហើបប្រាប់ថា ជនសង្ស័យ ដែលបានឃាត់ខ្លួន
នេះ គឺជាក្មេងទំនើង ដើរបង្កអុកឡុកដើរវ៉ៃគេបង្កអសន្តិសុខ ជាច្រើនលើកច្រើនដងមកហើយ តែ
សមត្ថកិច្ចមិនដែលចាប់បាន។
មតិប្រជាពលរដ្ឋខ្លះបាននិយាយថា ជនល្មើសម្នាក់នេះអាងកូនអ្នកមាន និងអាងខ្នងអ្នកធំផង ពួកគេ
រង់ចាំមើលថា តើចំណាត់ការច្បាប់និង ធ្វើយ៉ាង ណាបន្តទៀត និងសំណូមពរសូមមេត្តាកុំដោះលែង
ឲ្យសោះ បើពុំដូច្នេះទេគឺគេពិតជាមាន ខ្នងធំមែន និងអាងអំណាចទឹកប្រាក់ហើយ។ ពេលនេះ ក្រុម
គ្រួសារជនល្មើសកំពុងរត់ការខ្វែងដៃខ្វែងជើង ដើម្បីសុំឲ្យដោះលែងជន ល្មើស ។
លោកវរសេនីយ៍ត្រី ម៉េង លៀង នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងជាប្រធានក្រុម
បង្កាបង្រ្កាបខេត្ត បានបញ្ជាក់ថា យោងតាម បញ្ជារបស់លោកព្រះរាជអាជ្ញា និងពាក្យបណ្តឹងជនរង
គ្រោះ ព្រមទាំងចម្លើយសារភាពរបស់ជនសង្ស័យរួចមក លោកស្នងការខេត្ត បានបញ្ជាឲ្យ ការិយា
ល័យ ជំនាញកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅ តុលាការ ខេត្កដើម្បីចាត់ការបន្តតាម
ច្បាប់។ ចំណែកបក្ខពួកជនល្មើស ផ្សេទៀត សមត្ថកិច្ចកំពុងសុំដីកា ពីតុលាការតាម ចាប់ខ្លួន បន្ត
ទៀត ដើម្បីយកដាក់ទោសតាមផ្លូវច្បាប់៕
ជនរងគ្រោះដែលត្រូវក្មេងទំនើងវាយរហូតដល់ខ្វាក់ភ្នែកម្ខាង
ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល