CamNews

ព័ត៌មានជាតិ 

ក្មេងទំនើងពីរក្រុម ប្រយុទ្ធគ្នា បន្ទាប់ពីផឹកស៊ីរួច អ្នកចាញ់ដេកពេទ្យ អ្នកឈ្នះដេកគុក

ក្រចេះ៖ ក្រុមក្មេងទំនើង ចំនួនពីរក្រុម បានប្រយុទ្ឋគ្នា ដោយកាំបិត និងឈើជ្រុង បន្ទាប់ពីផឹក
ស៊ីរួចអ្នក ចេញ ដេកនៅក្នុងថ្លុកឈាម  ត្រូវបញ្ចូនទៅព្យាបាល  មន្ទីពេទ្យ៣អ្នក  អ្នកឈ្នះដេក
ទ្រុងម្នាក់ និងមួយ ចំនួនទៀត បានរត់គេចខ្លួនរួច ។

ហេតុការណ៍នេះកើតឡើង   កាលពីវេលាម៉ោងប្រមាណ 10យប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៣
នៅចំណុច ភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ ។

បើតាមសាក្សី ដែលឃើញហេតុការណ៍ បានឲ្យដឹងថា ដំបូងពួកគេបាននាំទៅ ផឹកស៊ីជាមួយគ្នា
លុះរហូតដល់ម៉ោងប្រហែល ១០យប់ ទើបផ្អើល ដោយសំឡេង ស្រែកឆោឡោ ដេញវៃ កាប់
គ្នា ប៉ុន្តែពុំមានអ្នក ណាហ៊ានចូលជួយទេ ទើបអ្នកស្រុក ប្តឹងទៅនគរបាល នៃអធិការដ្ឋាន
ក្រុងក្រចេះ ។

នៅក្នុងការប្រយុទ្ឋ របស់ក្រុមក្មេង ទំនើងមួយប្រាវនោះ បានបង្កឲ្យ រងរបួសធ្ងន់ ចំនួន៣នាក់
នៅដេក ក្នុងថ្លុកឈាម ត្រូវបញ្ចូនទៅ សង្គ្រោះបន្ទាន់ ភ្លាមៗនៅមន្ទីរពេទ្យបង្អែកខេត្ត និងម្នាក់
ទៀតជាប់ទ្រុងសមត្ថកិច្ច ហើយកំពុងតាមចាប់បក្ខពួកបន្ថែមទៀត៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News