CamNews

ទេសចរណ៍ 

ចិនប្រមូលផលបានយ៉ាងច្រើន ពីទេសចរណ៍

ទីក្រុងប៉េកាំង៖ ថ្ងៃ ”ចុងសប្តាហ៍មាស” របស់ប្រទេសចិន គឺជាថ្ងៃដែលប្រទេសចិនបានប្រ
មូលផលយ៉ាងច្រើនពីទេសចរណ៍ ដោយយោងតាមការគណនារបស់ រដ្ឋបាលជាតិទេស
ចរណ៍ (NTA)។

China's tourism industry reaps golden harvest

គួរបញ្ជាក់ថា ប្រទេសចិន មានតំបន់ទេសចរណ៍ចំនួន ១១៩កន្លែង ហើយទទួលបានចំនូល
ពីភ្ញៀវទេសចរចំនួន ៣៤.២៥លាននាក់ក្នុងកំឡុងពេលថ្ងៃសំរាកតែ ៨ថ្ងៃប៉ុណ្ណោះ។

កាលពីថ្ងៃអង្គារ មា​នមនុស្ស ១៨៦ ០០០នាក់បានទៅទស្សនាទីក្រុង Forbidden City ឬក៏
សារមន្ទីររាជវាំង ដែលនៅចំកណ្តាលក្រុង ប៉េកាំង ដែលជាចំនួនមួយដ៏ច្រើនមិនធ្លាប់មាន។
ប៉ុន្តែចំនួនដ៏ច្រើននេះក៏បង្កផលវិបាកនាំឲ្យមានការកកស្ទះដែរ ដោយសារភ្ញៀវទេសចរច្រើន
ពេក។


រូបភាព៖ អ្នកទេសចរបានទស្សនាទិដ្ឋភាពទីក្រុង Forbidden City នៅទីក្រុងប៉េកាំង។

នៅថ្ងៃព្រហស្បត្តិ៍ មានឡានជាច្រើនពាន់ បានកកស្ទះនៅជួរផ្លូវរំលងភ្នំពីរ នៅភាគខាងកើត
ប្រទេសចិន។ នៅសប្តាហ៍ដែលមានការកើនឡើងយ៉ាងគួរឲ្យកត់សំគាល់នេះ រដ្ឋាភិបាល
បានដាក់វិធានការផ្អាកការបើកបរយានយន្តមួយរយៈដែលជាហេតុនាំឲ្យកើនឡើងនូវ អ្នក
ដើរលេងកំសាន្តតាមផ្លូវទៅវិញ។ ការធ្វើបែបនេះនៅតែមានការកកស្ទះដដែល។

យ៉ាងណាមិញ ប្រទេសនេះរំពឹងថានឹងទទួលបានភ្ញៀវទេសចរណ៍ ៦០.៩៥លានអ្នកនៅឆ្នាំ
នេះ ច្រើនជាងឆ្នាំមុន ៩.៤%៕

ដោយ៖ រិនដូ

ប្រភព៖ .chinadaily.


Tags: tour relax​ china