ព្រះវិហារ ៖ ករណីឃាតកម្មដ៏សាហាវមួយ បានកើតឡើងបង្កដោយ មនុស្សវិកលចរិតម្នាក់ បានឡើងកាប់ សម្លាប់មួយគ្រួសារមានសមាជិក ៣នាក់ ឪពុកម្តាយ និងកូន ស្លាប់ភ្លាមៗ កាលពីវេលាម៉ោង ៤និង៣០នាទី ទៀបភ្លឺ នៅភូមិម៉ឺនរាជ ឃុំខ្យង ស្រុកជ័យសែន ។ ជនរងគ្រោះមានឈ្មោះទី១- ឈឺន តឿម ទី២- ឈ្មោះ ចិន តេម និងទី៣ ឈ្មោះ មាស ហ៊ឹម ។
យ៉ាងណាក៏ដោយ ជនល្មើសត្រូវបានឃាត់ខ្លួន ធ្វើឡើងបន្ទាប់ពីមានបញ្ជាពីស្នងការនគរបាល ខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី ស៊ីគិរី សហការជាមួយកម្លាំងនគរបាលស្រុកជ័យសែន បានស្ទាក់ចាប់បានជនល្មើស ភ្លាមៗ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕