ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ នឹងធ្វើការប្រឡងជ្រើសរើស មន្ត្រី ២៨០នាក់ ឲ្យចូលបម្រើការងារនៅឆ្នាំ២០១៤ ខាងមុខនេះ។
យោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែល LookigTODAY ទទួលបាននៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣ បានឲ្យដឹងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើការ ប្រឡង ជ្រើសរើសបេក្ខជន ឲ្យចូលបម្រើ ការនៅអគ្គនាយកដ្ឋានពន្ធដារ ចំនួន ២៨០ នាក់ ដែល ក្នុងនោះជ្រើសរើសក្រប ខ័ណ្ឌ«ក» ចំនួន ២០០ នាក់ និងក្របខ័ណ្ឌ«ខ» ចំនួន ៨០ នាក់។
សេចក្តីប្រកាសដដែលបន្តថា ការដាក់ពាក្យសុំចូលប្រឡង នឹងត្រូវចាប់ផ្ដើមលក់ចាប់ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣នេះ រហូតដល់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១។
ដើម្បីឲ្យកាន់តែងាយស្រួលនោះ បេក្ខជនអាចរកពាក្យ សុំចូលប្រឡង បាននៅគេហទំព័រ នាយកដ្ឋាន បុគ្គលិក នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ www.pd.mef.gov.kh គេហទំព័ររបស់ អគ្គនាយកដ្ឋានពន្ធ ដារ www.tax.gov.kh ឬគេហទំព័រវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ www.efi.mef.gov.kh និងត្រូវ ដាក់ពាក្យ នៅនាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានពន្ធដារ និងនៅ វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀងរាល់ម៉ោងធ្វើការ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល