ភ្នំពេញ៖ពិធីដង្ហែព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ ទៅតម្កល់នៅព្រះចេតិយ នៃបរិវេណព្រះវិហារ ព្រះកែវមករត ក្នុងព្រះបរមរាជវាំង នៅព្រះថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០១៤ នេះ បានប្រព្រឹត្តយ៉ាងរលូន ជាមួយនឹងការចួលរួមពីមន្ត្រីរាជការ សិស្ស និស្សិត ប្រជាពលរដ្ឋខ្មែរ ជាច្រើនម៉ឺននាក់ ប្រកបដោយទឹកចិត្តនឹករលឹកដល់ ព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ។
ដោយឡែក នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤នេះ ដែរ រឿងរ៉ាវសំខាន់ជាងគេ គឺជាព័ត៌មាន និង រូបភាពពាក់ព័ន្ធ នៃសកម្មភាពដង្ហែ ព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ ទៅតម្កល់នៅ ព្រះចេតិយ នៃបរិវេណព្រះវិហារ ព្រះកែវមរកត ក្នុងព្រះបរមរាជវាំងផងដែរ ។
នៅលើ Facebook ដែលអ្នកលេងជាច្រើននាក់បានប្តូររូប Profile របស់ខ្លួនដាក់ រូបដែលពាក់ព័ន្ធ នឹងព្រះបរមរតនកោដ្ឋ ដោយបង្ហាញពីក្តីសោកសៅ និងក្តីនឹករលឹក ចំពោះព្រះអង្គ ៕