CamNews

ព័ត៌មានជាតិ 

អាវុធហត្ថខណ្ឌ ដូនពេញ ឃាត់ក្មេងស្ទាវពីរនាក់ បន្ទាប់ពីបាញ់ពីរគ្រាប់

-ក្មេងស្ទាវជាអ្នកបាញ់ ជាមន្រ្តីនគរបាល ក្រសួងមហាផ្ទៃ

ភ្នំពេញ: ក្មេងស្ទាវពីរនាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួននៅខាងមុខ
សណ្ឋាគារហូលីដេ បន្ទាប់ពីពួកគេបានធ្វើ សកម្មភាពបាញ់ បោះសេរីចំនួន ២គ្រាប់ កាលពីវេ
លាម៉ោង១២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៣ តាមផ្លូវលេខ
១៨៤ កែងផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

មន្ត្រី កងរាជអាវុធហត្ថប្រាប់ថា ក្មេងស្ទាវ ទាំងពីរនាក់ ដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ទី១.
ទិត ចាន់ណារិទ្ធ អាយុ ៣០ឆ្នាំ ជាមេការសំណង់នៅផ្ទះសំណាក់ ទិត ហួរ ស្នាក់នៅម្តុំសង្កាត់
ផ្សារដើមថ្កូវ ខណ្ឌចំការមន ជាអ្នករួមដំណើរនិងទី២ ឈ្មោះ សឿន វាសនា អាយុ ៣១ឆ្នាំ ជា
មន្ត្រីនគរបាល ក្រសួងមហាផ្ទៃ មានឋានន្តរស័ក្តិ អនុសេនីយ៏៍ឯក អត្តលេខ ៥៦១៤៥ ស្នាក់នៅ
ផ្ទះលេខ៨ ផ្លូវលេខ១០១ សង្កាត់បឹងត្របែក ខណ្ឌចំការមន ជាអ្នកបាញ់ ។

មន្រ្តីអាវុធហត្ថបានឲ្យដឹងបន្តថា មុនពេលកើតហេតុ ក្មេងស្ទាវទាំងពីរនាក់ បានជិះរថយន្តលុច្ស
ស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2H-8010 បើកបរក្នុង ស្ថាន ភាពស្រវឹងចេញពី
ក្លឹបម៉ាចេសស្តីនៅម្តុំឡានទឹក ក្នុងសង្កាត់ បឹងកេងកង ខណ្ឌចំការមន ហើយក៏បើករថយន្តេចេញ
ក្នុងគោលបំណងទៅលេងក្លឹបហូលីដេ ដោយបើករថយន្ត តាមផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូង
ទៅជើង លុះបើកមកដល់ចំណុចផ្លូវលេខ១៨៤កែងផ្លូវព្រះមុនីវង្ស បានដកកាំភ្លើងខ្លីម៉ាកប្រាហា
បាញ់ឡើងលើ២គ្រាប់ បណ្ដាលឲ្យភ្ញាក់ផ្អើល ហើយកម្លាំងកងរាជអាវុហត្ថខណ្ឌដូនពេញ ក៏បាន
ដេញចាប់ រហូតដល់ចំណុចផ្លូវលេខ៨៤ ខាងមុខសណ្ឋាគារហូលីដេ ក្នុងសង្កាត់ស្រះចក ខណ្ឌ
ដូនពេញ ទើបបានឃាត់រថយន្ត និងមនុស្សតែម្តង ។

តាមចម្លើយសារភាព របស់លោកនគរបាល សឿន វាសនា បានឆ្លើយប្រាប់មន្រ្តីអាវុធហត្ថថា
មូលហេតុដែលខ្លួន បាញ់ខាងលើនេះមកពីស្រវឹងស្រាខ្លាំងពេក បាត់បង់ម្ចាស់ការ ទើបបានជា
បាញ់លេងតែម្តងទៅ។

ក្មេងស្ទាវទាំងពីរ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌដូន
ពេញ ដើម្បីសួរនាំ និងបញ្ជូនទៅកាន់អាវុធហត្ថរាជធានីភ្នំពេញ ចាត់ការបន្ត ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ