CamNews

ព័ត៌មានជាតិ 

នគរបាល ខណ្ឌឫស្សីកែវ ដោះលែងប្រធាន សហគ្រាស ក្រុមហ៊ុនបរិក្ខាគ្រឿងយន្ដ ដែលបាញ់ ជិត ២០គ្រាប់

ភ្នំពេញ ៖ ប្រភពព័ត៌មានបានលួចខ្សឹប ឱ្យដឹងថា ប្រធានសហគ្រាសក្រុមហ៊ុនបរិក្ខា គ្រឿងយន្ដ
ដែលបានផ្ទុះអាវុធជិត២០ គ្រាប់នោះ ត្រូវនគរ បាលខណ្ឌឫស្សីធ្វើការ ដោះលែងហើយ បន្ទាប់
ពីការត្រូវរ៉ូវគ្នា រួចមកនោះ ។

ប្រភពព័ត៌មានបានបន្ដថា បន្ទាប់ពីមាន អន្ដរាគមន៍រួចមក លោកប្រធានសហគ្រាស បរិក្ខាគ្រឿង
យន្ដ ត្រូវបានដោះលែងឱ្យមាន សេរីភាពឡើងហើយនៅព្រឹកថ្ងៃទី២៦ ខែកញ្ញានេះ  ដោយមន្ដ្រី
នគរបាលខណ្ឌឫស្សី កែវ បានអះអាងថា ជារឿងតូចតាច ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង៦និង១០នាទី ព្រឹកថ្ងៃទី២៥ ខែ កញ្ញា ឆ្នាំ២០១៣ ស្នូរគ្រាប់កាំ
ភ្លើងជិត២០គ្រាប់ ត្រូវបានបន្លឺឡើង ចេញពីទីតាំងសហគ្រាស ក្រុមហ៊ុនបរិក្ខាគ្រឿង យន្ដ ចំកាត់
កម្ពុជាដែលមានទីតាំងស្ថិតនៅ តាមបណ្ដោយផ្លូវជាតិលេខ៦អា ភូមិកៀន ឃ្លាំង សង្កាត់ជ្រោយ
ចង្វារ ខណ្ឌឫស្សីកែវ បង្ក ឱ្យមានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋនិង សមត្ថកិច្ចមូលដ្ឋានទាំង
ព្រឹកតែម្ដង ។ យ៉ាង ណាក៏ដោយក្រោយការបាញ់ប្រហារដោយ កាំភ្លើងម៉ាកវ៉ាន់ឌឺឡុង ចំនួន
១៨គ្រាប់ខាង លើនេះ របស់បុរសជនជាតិចិន ដែលជាប្រធាន សហគ្រាសត្រូវបានចាប់ខ្លួនពី
កម្លាំងនគរបាល ខណ្ឌឫស្សីកែវ យកទៅសួរនាំបន្ដទៀត ។

យោងតាមប្រភពព័ត៌មាន ពីសាក្សីនៅ ក្បែរកន្លែងកើតហេតុបានឱ្យដឹងថា នៅវេលា ម៉ោងព្រឹក
ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ ស្រាប់តែមានស្នូរគ្រាប់កាំភ្លើងចេញពីប៉ែក ខាងក្រោយ នៃទីតាំង
សហគ្រាសក្រុមហ៊ុន បរិក្ខាគ្រឿងយន្ដចំកាត់កម្ពុជា ប៉ុន្ដែមិនដឹង មូលហេតុពិតប្រាកដថា
បណ្ដាលមកពីអ្វីនោះ ឡើយ ដែលនាំឱ្យប្រធានសហគ្រាសមួយនេះ បើកការបាញ់ប្រហារទាំង
ព្រឹកយ៉ាងដូច្នោះ ។

ប្រភពព័ត៌មានពីសាក្សីបានបន្ដទៀតថា ក្រោយពីលឺសំឡេងផ្ទុះអាវុធ ជិត២០គ្រាប់ យ៉ាងដូច្នេះ
កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានចុះមកកាន់កន្លែងកើតហេតុភ្លាមៗដើម្បី ត្រួតពិនិត្យ និង
អន្ដរាគមន៍ហើយឃាត់បុរស ជនជាតិចិន ដែលជាប្រធានសហគ្រាសយក ទៅសួរនាំបន្ដទៀត។
យ៉ាងណាក៏ដោយជុំវិញ ករណីបាញ់ប្រហារជិត២០គ្រាប់ទាំងព្រលឹម អុល របស់ជនជាតិចិន
ដែលជាប្រធានសហ គ្រាសខាងលើនេះ ត្រូវបានសមត្ថកិច្ចខណ្ឌ ឫស្សីកែវ ធ្វើការលាក់បាំង
ដោយមិនបានផ្ដល់ ព័ត៌មានឱ្យបានក្បោះក្បាយនិងពិតប្រាកដ ជូន ដល់អ្នកកាសែតឡើយ
សូម្បីតែឈ្មោះរបស់ ជនបង្ករូបនេះក៏គ្មាននរណាស្គាល់ដែរ ។

ជាមួយគ្នានេះ ចំពោះការផ្ទុះអាវុធដ៏ ច្រើនបែបនេះ ត្រូវបានប្រភពព័ត៌មានមួយ លួចបង្ហើបថា
ក្រោយពីការឃាត់ខ្លួនប្រធាន សហគ្រាសខាងលើ ស្រាប់តែមានអន្ដរាគមន៍ ភ្លាមៗ ពីមន្ដ្រី
នគរបាលជាន់ខ្ពស់មួយរូប ហេតុដូច្នេះហើយគេសង្ស័យថា ជនបង្កត្រូវ បានសមត្ថកិច្ចខណ្ឌ
ឫស្សីកែវ ដោះលែងឱ្យ មានសេរីភាព ។

ជុំវិញករណីនេះដែរ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលមិនទាន់អាចសុំការបកស្រាយពី អធិការ
នគរបាលខណ្ឌឫស្សីកែវបានទេ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News