CamNews

ព័ត៌មានជាតិ 

នាយករដ្ឋមន្រ្តីកម្ពុជា ចូលគោរពវិញ្ញាណក្ខន្ធ អ្នកព័ត៌មាន និងប៉ូលីសបារាំង នៅស្ថានទូតបារាំង នាល្ងាចនេះ

ភ្នំពេញ៖ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន តាមការគ្រោងទុកនៅវេលាម៉ោង  ៤រសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ នឹងអញ្ជើញទៅកាន់ស្ថានទូតបារាំងប្រចាំនៅកម្ពុជា ដើម្បីចូលរួមគោរព វិញ្ញាណក្ខន្ធអ្នកព័ត៌មាន និងប៉ូលីសបារាំង ១៧នាក់ ដែលបានស្លាប់បាត់បង់ជីវិត ដោយការបាញ់ប្រហារដ៏ឃោរ  ឃៅកាលពីសប្តាហ៍មុន។

សូមបញ្ជាក់ថា នៅសប្តាហ៍កន្លងទៅនេះ ក្រុមភេរវករ ៣នាក់ បានបាញ់ប្រហារទៅលើទីស្នាក់ការកាសែត និង ទ ស្សនាវដ្តី «Charlie Hebdo» នៅកណ្តាលទីក្រុងប៉ារីស ប្រទេសបារាំង បណ្តាលឲ្យអ្នកព័ត៌មាន និង ប៉ូលីស  សរុប ១៧នាក់ បានស្លាប់បាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស។ ក្រុមជនល្មើសម្នាក់បានចូលសារភាព  និង២នាក់ទៀត ត្រូវបានកម្លាំងសមត្ថកិច្ច តាមប្រមាញ់ និង បាញ់សម្លាប់។

ក្រុមភេរវករ បានអះអាងថា ពួកគេជាក្រុមរបស់ ISIS និងទទួលការហ្វឹកហាត់ពីក្រុមអាល់កៃដា។ អំពើបាញ់  បាញ់ប្រហារ ដ៏ឃោរឃៅនេះ បានទទួលរងនូវការថ្កោលទោសយ៉ាងខ្លាំងពីបណ្តាមេដឹកនាំប្រទេសនានា រួមនិង អ្នកព័ត៌មានទូទាំងសាកលលោក។

ក្រោយហេតុការណ៍បាញ់ប្រហារនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារទៅកាន់  នាយករដ្ឋមន្រ្តីបារាំង លោក Manuel Valls ដើម្បីចូលរួមរំលែកទុក្ខជាមួយរដ្ឋាភិបាលបារាំង និងក្រុមគ្រួសារជន  រងគ្រោះ ដែលរងការបាញ់ប្រហារនេះ។

ក្នុងសារលិខិតកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ សម្តេចតេជោ បានបញ្ជាក់ថា «ខ្ញុំមានក្តីរន្ធត់ឥតឧបមា ដោយ បានទទួលព័ត៌មាន ពីការវាយប្រហាររបស់ក្រុមភេរវករទៅលើ ទីស្នាក់ការទស្សនា វដ្តីបារាំង «Charlie Hebdo»  ដែលធ្វើឲ្យប្រជាពលរដ្ឋ ស្លូតត្រង់ បាត់បង់ជីវិត និងរងរបួសជា ច្រើននាក់ និងបណ្តាល ឲ្យប្រជាជនបារាំង មាន ការតក់ ស្លុតយ៉ាងខ្លាំង កាលពីថ្ងៃទី៧ មករា ឆ្នាំ២០១៥»។

សម្តេចបានបន្តថា «កម្ពុជាសូមថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើភេរ វកម្មដ៏ព្រៃផ្សៃនេះ ។ ទង្វើដ៏ឃោឃៅរបស់ ជនជ្រុលនិយមនេះ វាក៏ជាការវាយប្រហារ ផងដែរប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ និងសេរីភាពអ្នកកាសែត»។

សម្តេនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា «ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ដល់ជនរងគ្រោះ និងក្រុម គ្រួសារនៃសព ចំពោះការបាត់បង់ជីវិតជនស្លូតត្រង់ ក្នុងអំពើហិង្សាគួរឲ្យស្អប់ខ្ពើមនេះ»៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP