ភ្នំពេញ ៖ ឪពុកចុងតិរច្ឆានម្នាក់ ត្រូវនគរបាលប៉ុស្ដិ៍ ស្ទឹងមានជ័យ ឃាត់ខ្លួន តាមបណ្ដឹង
ម្ដាយនារីរងគ្រោះពាក់ ព័ន្ធករណីរំលោភកូនស្រី ប្ដីមុនអាយុ១៤ ឆ្នាំបានសម្រេចនៅក្នុងផ្ទះ
នៅ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលា ម៉ោង១ និង២០នាទីរំលងអធ្រាត្រ
ឈាន ចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៣ ។
កូនស្រីដែលឪពុកចុង រំលោភបានសម្រច ខណ:ម្តាយមិននៅផ្ទះ មានឈ្មោះ ព.ច.រ អាយុ
១៤ឆ្នាំ ជាសិស្ស នៅអង្គការ ។ ចំណែកឪពុកចុងតិរច្ឆានមាន ឈ្មោះ អ៊ឹង វុទ្ធី អាយុ៤១ឆ្នាំ
ជាអ្នកបើករថយន្ដដឹកគ្រឿង សំណង់ មានទីលំនៅកន្លែងកើតហេតុ។ តាមបណ្តឹងរបស់
ម្តាយ បានឲ្យដឹងថា នៅយប់កើតហេតុខ្លួនមិនបាននៅផ្ទះទេ ពីព្រោះ កាលពីព្រលប់ មាន
ទំនាស់គ្នាជាមួយប្ដីអគតិ ហើយម្ដាយបានដើរចេញពីផ្ទះ លុះយប់ជ្រៅក៏ត្រឡប់មកផ្ទះវិញ
ទើបបែកការណ៍ ។
តាមប្រភពព័ត៌មានពីនគរបាលប៉ុស្ដិ៍ ស្ទឹងមានជ័យបានឱ្យដឹងថា នៅយប់ថ្ងៃ កើតហេតុ
ជនសង្ស័យជាឪពុកបានផឹក ស្រាស្រវឹង ហើយមានជម្លោះជាមួយ ប្រពន្ធឈ្មោះ ញ៉ែម ដា
អាយុ៤១ឆ្នាំ មាន កូន៤នាក់ ស្រី២ ហើយកូនស្រីរងគ្រោះ ជាកូនច្បង ។ ពេលមានជម្លោះ
នោះប្រពន្ធក៏ដើរចេញពីផ្ទះទៅផ្ទះអ្នកជិតខាងលុះយប់ឡើងក៏ត្រឡប់ទៅផ្ទះវិញ ស្រាប់តែ
ឃើញប្ដីដេកជិតកូនស្រីបង ។
តាមប្រភពព័ត៌មានបានបន្ដថា ដោយ សង្ស័យព្រឹកឡើង គាត់ក៏សួរនាំកូន តែ កូនស្រីមិន
ហ៊ានប្រាប់ទេ ព្រោះឪពុក គំរាមមិនឱ្យប្រាប់អ្នកណាឡើយ បើហ៊ាន ប្រាប់គេនឹងសម្លាប់
ចោល ។ ក្រោយមក ក្មេងស្រីរងគ្រោះក៏បានប្រាប់មិត្ដភក្ដិ ទើបបែករឿងដល់ម្ដាយ ហើយ
ដាក់ពាក្យ បណ្ដឹងឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់។
ជនដែលសង្គមស្អប់ខ្ពើម បានសារភាពនៅចំពោះមុខ សមត្ថកិច្ចថា ខ្លួនពិតជារំលោភកូន
ស្រីមែន ហើយកន្លងមក ក៏ធ្លាប់បានស្ទាប អង្អែលប្រដាប់ភេទ៣-៤ដងដែរ។ បច្ចុប្បន្នជន
សង្ស័យត្រូវបញ្ជូនមកកាន់អធិការដ្ឋាននគរបាល ខណ្ឌមាន ជ័យ ដើម្បីកសាងសំណុំរឿង
ចាត់ការតាមនិតិវិធីច្បាប់ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល