ភ្នំពេញ៖ ប្រជាពលរដ្ឋ បាន ចាប់វាយបុរសម្នាក់ ទ្រោមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច ដោយសារតែបុរសរូប នេះ បានធ្វើសកម្មភាព ចាប់សំរាតនារីម្នាក់ ប៉ុនប៉ងចាប់រំលោភ មិនបានសម្រេច កាលពីវេលា ម៉ោង២០ និង១០នាទីយប់ថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៤ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
តាមសាក្សី នៅកន្លែកតើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញនារីម្នាក់ បានយកសំរាម យកទៅចោលជិតនិងផ្លូវរទះភ្លើង ភ្លាមនោះក៏ លេចមុខបុរសម្នាក់ ដែលអង្គុយចាំនៅក្បែ គំនសំរាម នោះ ហើយក៏មកធ្វើសកម្មភាព ចាប់ទាញដៃនារីរងគ្រោះ ផ្តូលទៅនិងដី ហើយគំរាម មិនឲ្យស្រែក រួក៏ចាប់ដោះ អាវនារី រងគ្រោះ តែដោយបងស្រីនារីរង គ្រោះមកទាន់ ក៏ស្រែកឆោឡោឡើង ផ្អើលដល់ប្រជាពលរដ្ឋ ចាប់ វាយស្ទើរស្លាប់ស្ទើររស់ ទើបប្រគលឲ្យសមត្ថកិច្ច។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះដង រិទ្ធី អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ដោយ ឡែកជនរងគ្រោះមានឈ្មោះ ន ស អ អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ក្នុងភូមិតាងួន។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំជនរងគ្រោះ និងជនសង្ស័យយកទៅ សាលាសង្កាត់ ដើម្បីសាក សួរ និងកសាកសុំណំរឿង បញ្ជូនទៅតុលាការ ដើម្បីចាក់ការទៅតាមផ្លូវច្បាប់៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល