CamNews

ព័ត៌មានជាតិ 

ចាប់អនុគណ ស្រុកចំការលើ និងជាចៅអធិការ វត្តម្នាក់ខណៈចេញ ពីច្រៀងខារ៉ាអូខេ

កំពង់ចាមៈកម្លាំងសមត្ថកិច្ច នគរបាល ព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយ លោក ចាន់ ហោ
អនុប្រធានការិយាល័យ កណ្តាល នគរបាលព្រហ្មទណ្ឌ បានឃាត់ ខ្លួនព្រះសង្ឃ មួយអង្គមាន
ឋានៈ ជាអនុគុណស្រុកចំការលើ និងជាចៅ អធិការ វត្តទែតក្នុង ខណៈសង្ឃកំហូចអង្គនោះ
ចេញពីច្រៀងខារ៉ាអូខេយីហោ វីឡា កាលពី វេលាម៉ោង១ រំលងអាធ្រាតុ ចូលថ្ងៃទី២០ ខែមិនា
ឆ្នាំ២០១៣ ស្ថិតក្នុងភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម។

នាយការិយាល័យ នគរបាលព្រហ្មទណ្ឌ កម្រិតស្រាល លោក សុខ សំបូរ បានប្រាប់ឲ្យដឹងថា
សង្ឃដែលសមត្ថកិច្ច ចាប់ខ្លួន មានឈ្មោះ ឆៃ រុណ អាយុ៤០ឆ្នាំ មានឋានៈជាអនុគណ ស្រុក
ចំការលើ និងជាចៅអធិការវត្តទែតក្នុង ស្ថិតក្នុងឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ។
នាយការិយាល័យដដែលបានឲ្យដឹងទៀតថា ឈានទៅធ្វើការឃាត់ខ្លួនសង្ឃរូបនោះ ផ្តើមចេញ
ពីមានប្រជាពលរដ្ឋ បានរាយការណ៍មកសមត្ថកិច្ច របស់លោក ថាមានសង្ឃ១អង្គ បានដោះស្បង់
ចីវរ ចូលច្រៀង ខារ៉ាអូខេ យីហោ វីឡា ។ ក្រោយពីទទួលព័ត៌មាននោះ លោក បានសុំគោលការ
ពីលោក ឧត្តមសេនីយ៍ត្រី ស្នងការ ឆាយ គឹមសុន ក៏ដូចជាលោក ស្នងការរង ទទួលផែនព្រហ្ម-
ទណ្ឌ ជឹម សេងហុង និងបានការអនុញ្ញាត ពីស្ថាប័នអាយ្យការ ផងនោះ ទើប សមត្ថកិច្ចយើងឃ្លាំ
ចាំរហូតដល់ សង្ឈអង្គនោះ ចេញពីច្រៀងក៏ធ្វើការឃាត់ខ្លួនតែម្តង។

លោក សុខ សំបូរបានឲ្យដឹងទៀតថា នៅយប់កើតហេតុ សង្ឃអង្គនោះចាប់ផ្តើមច្រៀង តាំងពី
វេលាម៉ោង ៨យប់ នៅក្នុងបន្ទប់ មួយដែលមាននារីកំដរ៤នាក់ លុះច្រៀងនិងផឹក ស្រាបៀរអស់
៥កំប៉ុង រហូតដល់ម៉ោងជាង១២យប់ ទើបចេញមាន បុរស ២នាក់ បើករថយន្តឡង់គ្រីស័រ សេរី
ឆ្នាំ១៩៩៥ មកទទួល ទើបសមត្ថកិច្ច យើងដែលឃ្លាំនៅទីនោះ បានធ្វើការឃាត់ ខ្លួនតែម្តង ។
លោក សុខ សំបូរ បានបន្តថា តាមការស្រាវជ្រាវ សមត្ថកិច្ចយើងដឹងថា សង្ឃអង្គនោះ តែងតែ
ប្រព្រឹត្ត ដូច្នេះរយៈពេល ៥ឆ្នាំមកហើយ ដែលជារៀយៗ សង្ឃអង្គនោះ តែងតែ ជួលរថយន្ត និងមានបុរសរួមដំណើរពីរនាក់ទៀតម្នាក់ជាម្ចាស់ថយន្ត បានដឹកសង្ឃនោះ ចូលច្រៀង ហើយ
បុរស២នាក់នោះ ត្រូវបានសង្ឃនោះឲ្យទៅច្រៀងកន្លែងផ្សេង លុះពេលចេញពី ច្រៀង ទើប
ទូរស័ព្ទហៅអ្នកបើករថយន្ត មកទទួលត្រឡប់ទៅវត្តវិញ ។

នាយការិយាល័យបានបន្តថា មុនពេលចូលច្រៀង សង្ឃរូបនោះ បានដោះស្បង់ជីពរចេញច្រក
ថង់ទុកក្នុងរថយន្ត ហើយពាក់ ស្បែកជើងប៊ូ និងពាក់ខោអាវធម្មតា និងមានពាក់មួកកន្តឹបស្បែក
ពណ៌ខ្មៅ ។លោក សំបូរ បានឲ្យដឹងផងដែរថា សង្ឃអង្គ នោះ សមត្ថកិច្ចកំពុងច្រងក្រង សំណុំ
រឿងទៅតាមនិតិវិធី បញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការបន្ត ។

ទាក់ទិនទៅនិង ករណីខាងលើនោះ លោក ស្រី សុភ័ក្រ ប្រធានមន្ទីរធម្មការ និងសាសនា ខេត្ត
កំពង់ចាមបានមានប្រសាសន៍ ថា ទង្វើរបស់បុគ្គលម្នាក់នេះ វាមិនមានពាក់ព័ន្ធដល់ព្រះពុទ្ធសាស-
នា យើងទេដោយហេតុថា បុគ្គលម្នាក់ នេះ មុនពេលចូលច្រៀងខារ៉ាអូខេនោះ គាត់បានផ្សឹកខ្លួន
ឯងរួចទៅហើយ ។

បានន័យថា បុគ្គលនេះ គ្មានពាក់ស្បង់ជីពរចូលក្នុងបន្ទប់ខារ៉ាអូខេនោះទេ។ លោក ប្រធានមន្ទីរ
បានបន្ថែមទៀតថា ជាធម្មតា សង្ឃត្រូវផ្សឹកនៅចំពោះមុខឧបឈា ឬចំពោះមុខសង្ឃអង្គណាមួយ
ប៉ុន្តែបុគ្គលនេះបានផ្សឹកខ្លួនឯង រួចហើយ ដូច្នេះ មិនជាប់ វិន័យសង្ឃទេ ។ ហើយចំពោះបុគ្គលនេះ
ក្រោយពេលបានដឹងដូច្នេះ  មិនអនុញ្ញាត ឲ្យទៅបួសឬក៏ទៅគ្រងស្បង់ចីវរ បន្លំភ្នែកពុទ្ធបរិស័តវិញ
នោះទេ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ