កណ្តាល៖  សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣នេះ បាន
អញ្ចើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធី ដាក់សម្ពោធ និងប្រើប្រាស់ចំណតផែកុងតឺន័រ
ថ្មី   របស់កំពង់ផែស្វយ័តក្រុងភ្នំពេញ  ដែលមានទីតាំង  នៅឃុំបន្ទាយដែក ស្រុកកៀនស្វាយ 
ខេត្តកណ្តាល ។
នៅក្នុងពិធីនេះ ក៏មានការចួលរួម ពីឯកអគ្គរដ្ឋទូតចិន មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលថ្នាក់ដឹក
នាំកំពង់ផែស្វយ័ត ក្រុងភ្នំពេញ និងប្រជាពលរដ្ឋ ជាច្រើននាក់ផ្សេងទៀត។ យោងតាមរបាយ
ការណ៍  របស់កំពង់ផែស្វ័យត ក្រុងភ្នំពេញ  បានឲ្យដឹងថា   ចំណតផែកុងតឺន័រថ្មី ខាងលើនេះ
 ត្រូវចំណាយការ  សាងសង់ ចំនួន ២៨,២២លានដុល្លារ ដែលជាកម្ចីសម្បទាន របស់ប្រទេស
ចិន។
នាវាដែលចូលចតអាចផ្ទុក រហូតដល់ ៥ពាន់តោន ហើយអាចចូលចត ពីរកន្លែងទន្ទឹមគ្នាបាន
 និងអាចទទួលបាន ចំនួន១២០០០០ប្រអប់  ។  នេះជាសមិទ្ធផលថ្មី មួយទៀត របស់រាជរដ្ឋាភិ
បាលកម្ពុជា ក្រោមការដឹកនាំ របស់នាយករដ្ឋមន្រ្តី ដ៏មានប្រជាប្រិយភាពនិងឥទ្ធិពលបំផុតតេ
ជោ សែន៕
ផ្តល់សិទ្ធិដោយ ៖ ដើមអម្ពិល
