ភ្នំពេញ ៖ មន្ដ្រីសន្ដិសុខឯកជនម្នាក់ ជា អ្នកមើលការពារសន្ដិសុខ យាមរថយន្ដម៉ូតូ របស់ភ្ញៀវ
នៅភោជនីយដ្ឋានបឹងមាស តាម បណ្ដោយផ្លូវជាតិលេខ ៦អា ក្នុងភូមិកៀនឃ្លាំង សង្កាត់ព្រែក
លៀប ខណ្ឌឫស្សីកែវ ត្រូវបានមនុស្សមួយក្រុម ដែលជាភ្ញៀវចូល ផឹកស៊ីនៅក្នុងហាងមួយនេះ
ចាប់វាយខ្នោះ យកទៅទម្លាក់ចោល នៅក្រសួងមហាផ្ទៃ ដោយខឹងមន្ដ្រីសន្ដិសុខរូបនេះ ជួយ
ស៊ីញ៉ូ រថយន្ដរបស់ខ្លួនថយក្រោយ រហូតទៅដល់ បុកដើមដូង បណ្ដាលឱ្យរងការខូចខាតផ្នែក
ខាងក្រោយ ។
យោងតាមសេចក្ដីរាយការណ៍ ពីកន្លែង កើតហេតុបានឱ្យដឹងថា នៅវេលាម៉ោង១១ និង០៥នាទី
យប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០១៣ មានមនុស្សមួយក្រុមជិះរថយន្ដ ម៉ាក លុច្សស៊ីសRX 300
ពណ៌ខ្មៅ ពាក់ ស្លាកលេខ ភ្នំពេញ 2M-2733 ក្នុងនោះស្រី ២នាក់ ប្រុសម្នាក់ បានចូលទៅផឹកស៊ី
នៅក្នុង ហាងបឹងមាស ។
សេចក្ដីរាយការណ៍បានបន្ដថា ក្រោយពី ផឹកស៊ីរួច ជនបង្កទាំង ៣នាក់នេះ បានចេញ ពីក្នុងហាង
ក៏ចូលទៅក្នុងរថយន្ដបើកថយ ក្រោយ ដោយមានការជួយស៊ីញ៉ូពីសំណាក់ សន្ដិសុខ យាមរថ
យន្ដម៉ូតូនៅខាងមុខហាង។ ប៉ុន្ដែដោយសារជាន់ហ្គ្រែរខ្លាំងពេក បណ្ដាលឱ្យរថយន្ដថយក្រោយ
យ៉ាងលឿន ជ្រុលទៅបុកដើមដូង បណ្ដាលឱ្យរងការខូច ខាតផ្នែកខាងក្រោយ យ៉ាងខ្លាំង ធ្វើឱ្យ
ម្ចាស់ រថយន្ដខឹងច្រឡោតតោតតូង រហូតដល់ យកខ្នោះទៅវាយសន្ដិសុខរូបនេះ ញាត់ចូលក្នុង
រថយន្ដ រួចហើយយកទៅទម្លាក់នៅ ក្រសួងមហាផ្ទៃ ។
បើតាមសេចក្ដីរាយការណ៍លុះមួយសន្ទុះ ក្រោយមកគេបានឃើញសន្ដិសុខរូបនេះ ត្រឡប់ទៅ
វិញ ។ សន្ដិសុខដែលរងការធ្វើ បាបពីសំណាក់ភ្ញៀវចូលទៅផឹកស៊ី នៅក្នុង ភោជនីយដ្ឋានបឹង
មាស ខាងលើនេះត្រូវ បានគេស្គាល់ឈ្មោះ មុំ សៀន អាយុ ២៧ឆ្នាំ មានស្រុកកំណើត នៅ
ស្រុកសំរោង ខេត្ដ តាកែវ ។យ៉ាងណាក៏ដោយពុំមានប្រភព ព័ត៌មានច្បាស់ការណ៍ណាមួយ
បញ្ជាក់ពី អត្ដសញ្ញាណ និងតួនាទីរបស់ក្រុមបង្កជិះ រថយន្ដខាងលើនេះទេ ៕
:
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល