ភ្នំពេញ ៖ ដោយដឹងថា ខ្លួនមានជំងឺ ប្រចាំកាយ ជាយូរឆ្នាំមក ហើយនោះ និងដោយ មិនចង់ឲ្យបងប្អូន ក្រុមគ្រួសារ សាច់ញាតិ ចំណាយលុយ និងពេលវេលា ក្នុងការព្យាបាលជំងឺ សសៃប្រសាទ បានគិតខ្លីក៏ បានសម្រេចចិត្ត យកខ្សែអង្រឹងចងក ធ្វើអត្តឃាតខ្លួនឯង គួរឲ្យសង្វេគជាពន់ពេក ។
ករណីធ្វើអត្តឃាតខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤ នៅក្នុងផ្ទះលេខ១៣ដេ ភូមិសន្សំកុសល ក្រុមទី១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ ស្ត្រីរងគ្រោះមានឈ្មោះ សុខ សារ៉េត អាយុ ៥៧ឆ្នាំ មុខរបរនៅផ្ទះ ។
តាមការៀបរាប់របស់ក្រុមគ្រួសារ បានឲ្យដឹងថា ស្រ្តីរងគ្រោះ មានជំងឺសសៃ ប្រសាទប្រមាណ ៥ឆ្នាំ មកហើយ ហើយតែងទៅបើកថ្នាំនៅមន្ទីរពេទ្យរុស្សុីជារាល់ថ្ងៃ ។ នៅកើតហេតុ ស្រ្តីរងគ្រោះ បានឡើង ដេកដូចសព្វដង ប៉ុន្តែខណ:នៅវេលាម៉ោង ៤ភ្លឺនោះ កូនបានភ្ញាក់ និងក្រោកពីដេក ដើម្បីបត់ជើងតូច ហើយមិនឃើញម្តាយដេក ជាមួយ ក៏បានដើររក ស្រាប់តែប្រទះ ឃើញចងកនឹងដែកដំបូល កាំជណ្តើរ ជាន់លើដោយខ្សែ អង្រឹង ក៏ស្រែកផ្អើល ឆោឡោឡើង និងបាននាំគ្នា លើកជបរងគ្រោះចេញពី ចំណង យកមកដាក់នៅជាន់ ក្រោម ប៉ុន្តែជនរងគ្រោះ បានស្លាប់បាត់ទៅហើយ មិនដឹងតាំងពីពេលណាទេ ។
លោក ឡូ ភារម្យ នាយនគរ បាលប៉ុស្តិ៍ បានបញ្ជាក់ថា ដោយយោងតាមការធានាអះអាង របស់ក្រុម គ្រួសារសព បានអោយដឹងថា ជនរងគ្រោះ ឈ្មោះ សុខ សារ៉េត ពិតជា បានស្លាប់ដោយចងកខ្លួនឯង ប្រាដកមែន ដោយពុំមានពាក់ព័ន្ឋនឹងករណីបទល្មើសអ្វីឡើយ ។
ក្រោយកើតហេតុ លោក នាយប៉ុស្តិ៍នគរបាលបឹងទំពុន បាន ចុះទៅពិនិត្យ បានឲ្យដឹងថា យោងតាមលិខិត ធាបា របស់គ្រួសារសព សមត្ថកិច្ច ក៏ប្រគល់សពជនរងគ្រោះឲ្យ ក្រុមគ្រួសារចាត់ចែងធ្វើបុណ្យ តាមប្រពៃណី នៅគេហដ្ឋានសពតែម្តង ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល