CamNews

តារា 

ស្មានតែក្រុមចំរៀងកូរ៉េ ស្រីស្អាតមកពីណា តាមពិត......

ទស្សនិកជន ធ្លាប់ឃើញតារាចំរៀងស្រី ស្អាតៗជាច្រើនរបស់កូរ៉េ ហើយតែងតែលាន់មាត់
សរសើរថា ពួកនាងពិតជាស្អាតមែន ។ ហើយទស្សនិកជន ក៏ធ្លាប់ដឹងដែរថា ខាងវិស័យសិល្បៈ
របស់កូរ៉េ ចូលចិត្តអោយប្រុសៗ តែងខ្លួនបន្លំធ្វើជាស្រីណាស់ ដែលទស្សនិកជន មើលសឹងតែ
មិនដឹង ។



ថ្មីៗនេះក្រុមចំរៀង VIXX គឺជាក្រុមចំរៀងបុរសថ្មីមួយ ដែលមានសមាជិក ៦ រូប បានបន្លំភ្នែក
ទស្សនិកជន បានជាច្រើនដែល មិនបានចាប់អារម្មណ៍ពួកគេ ។ ពួកគេបានតែងខ្លួនធ្វើជានារី
យ៉ាងស្អាតគួរអោយស្រឡាញ់ ។ ទស្សនិកជន គ្រាន់តែបានឃើញរូបភាពនេះភ្លាម ពួកគេស្មាន
តែក្រុមចំរៀងនារីមកពីណាទៀតហើយ តាមពិតគឺក្រុមបុរស VIXX សោះ ។



គួរបញ្ជាក់ផងដែរថា ពួកគេនឹងសំដែងតួជាក្រុមចំរៀង Wonder Girl ជាមួយនិងបទ So Hot រួម
ជាមួយនិងការតែងខ្លួនជាស្រីនេះ នៅថ្ងៃទី ២០ កញ្ញា ក្នុងកម្មវិធី​ Star Faceoff ខាងមុខនេះ ៕ 


Tags: star entertainment kpop singer idol group vixx