CamNews

កំសាន្ត 

តារាម៉ូដែលតៃវ៉ាន់ម្នាក់ ពាក់អាវយឺតសិចស៊ី បញ្ចេញសុដន់ គាំទ្រអ្នកស្រឡាញ់ភេទ ដូចគ្នា

កាលពីម្សិលមិញនេះ នៅឯសួនកំសាន្ត Freedom Square របស់តៃវ៉ាន់ មានតារាម៉ូដែល ម្នាក់ទាក់ ទាញ ការចាប់អារម្មណ៍ យ៉ាងខ្លាំង ពីទស្សនិកជន ។ ដោយនាងមាន កាន់បដា មួយហើយ និង ពាក់អាវ យឺត ដ៏សិចស៊ី បញ្ចេញសុដន់ ផ្នែកខាងក្រោម ។



តាមពិតទៅ នាងមានឈ្មោះថា Ma You Rong ជាតារាម៉ូដែល និងសំដែង ដ៏ស្រស់ស្អាត ម្នាក់ដែល មាន សុដន់ធំ ទ្រលុកទ្រលន់ ល្បីនៅតៃវ៉ាន់ ។ ចំណែកបដា ដែលនាងកាន់នោះ គឺបដា គាំទ្រដល់ អ្នកដែល ស្រឡាញ់ភេទ ដូចគ្នា ។ ពេលដែលយើង សួរទៅនាង បានឆ្លើយថា សព្វថ្ងៃនាង បាន កត់ចំណាំថានៅ ក្នុងសង្គមតៃវ៉ាន់ សិទ្ធិរបស់ អ្នកស្រឡាញ់ភេទ ដូចគ្នា គ្មានតំលៃ ឡើយហើយ នាងចង់ផ្តល់ ជាកំលាំង ចិត្តនិង ជួយដល់ពួកគេ ។



បើនិយាយពី ការស្លៀកពាក់ ដ៏សិចស៊ី នាងបានប្រាប់ថា នេះជាការលះបង់ និងដើម្បីទាក់ទាញ ការចាប់អារម្មណ៍ ផងដែរសំរាប់ ទស្សនិកជន របស់នាង ព្រោះថាបើធ្វើ ត្រង់គ្មានអ្នកណា គេ ចាប់អារម្មណ៍ នោះទេ ៕

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 


Tags: star model taiwan gay rights ma you rong