CamNews

តារា 

Se7en ត្រូវបានពិន័យឃុំខ្លួនក្នុងពន្ធានាគារយោធា ដោយសារល្មើសច្បាប់ទាហាន

តារាចំរៀង Se7en ដែលយើងបានដឹងថា កំពុងស្ថិតក្នុងកំឡុងពេល បំពេញកាតព្វកិច្ច ជានាយ
ទាហាននោះ ថ្មីៗនេះមានរឿង រកាំរកុះជាច្រើន ដោយសារតែល្មើសច្បាប់ទាហាន ។

Se7en trapped 10 days in military prison 2

កាលពីចុងខែ មិថុនា កន្លងទៅនេះ​ Se7en រួមជាមួយតារាៗ ៧ នាក់ផ្សេងទៀត ដែលកំពុងស្ថិត
ក្នុងកំឡុងពេល បំពេញកាតព្វកិច្ចជានាយទាហាននោះ ត្រូវគេចាប់បានថា លួចចេញពីបន្ទាយ
ដោយគ្មានការអនុញ្ញាត នៅពេលយប់ ដើម្បីចេញទៅរកការសប្បាយ ដែលខុសទៅនឹងច្បាប់ជា
ទាហាន ។ អ្វីដែលសំខាន់នោះគឺ កន្លែងដែល Se7en និងតារាៗទាំងនោះចូលទៅម៉ាស្សា គឺជា
កន្លែងម៉ាស្សា ដែលមានបំរើសេវាកម្មផ្លូវភេទ ដែលធ្វើអោយបញ្ហា កាន់តែតានតឹង ។

ថ្មីៗនេះបន្ទាប់ពី តាមដានស៊ើបអង្កេតរួចមក ក្រសួងការពារជាតិ កូរ៉េខាងត្បូង បានសំរេចដាក់
ទោស Se7en និងតារាៗ ៧ នាក់ទៀតដើម្បីព្រមាន ដល់តារាផ្សេងៗទៀត ដែលកំពុងស្ថិតក្នុង
នាមជានាយទាហាន កាតព្វកិច្ច ។ Se7en និងតារាម្នាក់ទៀតឈ្មោះ Sangchu ត្រូវបានដាក់ទោស
ឃុំខ្លួនក្នុងពន្ធានាគារយោធា រយៈពេល ១០ ថ្ងៃ ពីបទចាកចេញពី បន្ទាយដោយគ្មានការអនុញ្ញាត
ទៅរកកន្លែងម៉ាស្សា ។ តារា ៤ នាក់ទៀតពិន័យដាក់ពន្ធានាគារយោធា រយៈពេល ៤ ថ្ងៃពីបទលួច
លាក់មានទូរស័ព្ទ ។ ចំណែកតារាចុងក្រោយនេះ ត្រូវពិន័យបន្ថែមថ្ងៃហ្វឹកហាត់សាកល្បង ១០ ថ្ងៃ
ព្រោះតែចាកចេញពីបន្ទាយ ទៅមើលកុន ។

Se7en trapped 10 days in military prison 1

ខាងក្រសួងការពារជាតិ កូរ៉េខាងត្បូងនិយាយថា Se7en និង Sangchu មិនត្រូវបានពិន័យធ្ងន់ធ្ងរ
ជាងនេះ ដោយសារតែគេរកឃើញថា ពួកគេទាំង ២ មិនបាន ចូលរួមឬទៅរក សេវាកម្មផ្លូវភេទ
ក្នុងពេលដែលពួកគេ ចេញទៅរកសេវាម៉ាស្សាឡើយ ៕

 


ដោយ ៖ លីលី
ប្រភព ៖ allkpop 


Tags: se7en kpop star singer military scandal