ភ្នំពេញ ៖នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣នេះ កម្មករ កម្មការិនី រោងចក្រ កាត់ដេរ សំលៀកបំពាក់ យីហោ អីភែរីល ស្ថិតក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នាំគ្នាធ្វើរោងបិទផ្លូវ អូដឹកកប់ស្រូវហើយ បន្ទាប់ពីធ្វើការតវ៉ា ចំនួនពីរបីថ្ងៃ នៅខាងមុខរោងចក្រ រហូតដល់ផ្ទុះហឹង្សាដាក់គ្នា រវាងកម្មករខាងក្នុង រោងចក្រ និងខាងអ្នកឈរតវ៉ា នៅខាងក្រៅរោងចក្រ បណ្ដាលឱ្យរង របួសធ្ងន់ស្រាល ចំនួន៥នាក់ ។
គួរបញ្ជាក់ថា ក្រុមកម្មករ កម្មការិនីបាននាំគ្នា មកជួបជុំនៅខាងមុខរោង ធ្វើកូដកម្មដោយអហិង្សា ចំនួនពីរបីថ្ងៃមកហើយ ដោយទាមទារ នូវលក្ខខណ្ឌការងារចំនួន៩ចំណុច ប៉ុន្ដែ ចំណុចសំខាន់ ទី១-ស្នើសុំឱ្យក្រុមហ៊ុនផ្ដល់ប្រាក់ថ្លៃធ្វើដំណើរ និងថ្លៃស្នាក់នៅចំនួន១៥ដុល្លា ២-ស្នើសុំ ក្រុមហ៊ុនផ្ដល់ប្រាក់រង្វាន់ទៀងទាត់ លុយព្រីម១៥ដុល្លារ ជូនកម្មករ កម្មការនី ៣- ស្នើសុំក្រុមហ៊ុន ដំឡើងប្រាក់គោលជូនកម្មករ កម្មការនីឱ្យបានចំនួន១៥០ដុល្លារ ។
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល