CamNews

ព័ត៌មានជាតិ 

ចាប់ខ្លួន ជនសង្ស័យម្នាក់ ក្រោយបាញ់ ប្លន់យកលុយ និងទូរស័ព្ទ គេចខ្លួនជាង១០ ថ្ងៃ

ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌដូនពេញ ដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់ លោកអធិការ
ហ៊ុន សុធី ដោយអនុវត្ដតាមដីកាបញ្ជា ឱ្យចាប់ខ្លួន របស់តុលាការបានឃាត់ខ្លួនជន សង្ស័យម្នាក់
នៅមជ្ឈមណ្ឌលកំសាន្ដកោះ ពេជ្រ កាលពីយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី១៩ ខែតុលា ឆ្នាំ
២០១៣ ដោយជាប់ ពាក់ព័ន្ធនឹងសកម្មភាពបាញ់ប្លន់ យកស្បោង លុយ និងទូរស័ព្ទពីនារី ២នាក់
កាលពីជាង ១០ថ្ងៃមុន ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌ ខណ្ឌដូនពេញ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួន ខាងលើនេះ
ឈ្មោះ សោម រស្មីអារុណ ហៅ ទុន ភេទប្រុស អាយុ ២៤ឆ្នាំ ស្នាក់នៅផ្ទះ លេខ ២១៣ អឺសូន្យ ផ្លូវ
លេខ ១៩ សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ ហើយពេលឃាត់ ខ្លួននេះ សមត្ថកិច្ចបានដក ហូតម៉ូតូ
១ គ្រឿង ម៉ាកសេ ១២៥ ស៊េរី ២០១៤ គ្មានស្លាក លេខ ។

បើតាមមន្ដ្រី នគរបាលព្រហ្មទណ្ឌការ ឈានទៅដល់ចាប់ខ្លួនជនសង្ស័យរូបនេះ បានកើតឡើង
ដោយសារតែជនសង្ស័យ បានធ្វើសកម្មភាព បាញ់គំរាម មួយគ្រាប់ ប្លន់យកលុយ ៤០០ដុល្លារ
ទូរស័ព្ទដៃ អាយ ហ្វូន៥ ពីរគ្រឿង និងលុយម៉ាឡេស៊ី ៣០០ រីងហ្គីត ពីនារី ២នាក់ ពេលកំពុង
ជជែកគ្នា រង់ចាំមិត្ដភ័ក្ដិ កាលពីវេលាម៉ោង ៩ និង ៣០នាទីយប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៣ នៅ
ចំណុចមុខផ្ទះលេខ ១០០អឺសូន្យ ផ្លូវ លេខ ១៣៦ សង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌ ដូនពេញ ។

ជនរងគ្រោះដែលត្រូវជនសង្ស័យធ្វើ សកម្មភាពភ្ជង់ប្លន់នេះ ឈ្មោះ មុំ ឃែ អាយុ ២០ឆ្នាំ ស្នាក់នៅ
សង្កាត់ស្រះចក ខណ្ឌដូន ពេញ ។ បច្ចុប្បន្នជនសង្ស័យរូបនេះត្រូវបាន ឃុំខ្លួនជាបណ្ដោះអាសន្ន
នៅអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំ រឿង បញ្ជូនទៅតុលាការ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ