CamNews

តារា 

ខ្ទើយ សូឡា​ ដាក់មួយឃ្លាភ្លាម មានមិត្តៗអ្នកនិយមលេងហ្វេសប៊ុក ចូលខមមិនលើកទឹកចិត្តភ្លែត

ព័ត៌មានកំសាន្ត ៖ ភាគច្រើននៃក្រុមការងារ ABC តែងតែនិយាយថា ពួកគេចូលចិត្តសម្តែង ប៉ុន្តែការសម្តែងមួយចំនួនបានធ្វើឲ្យបានធ្វើឲ្យមហាជនមិនពេញចិត្ត និងផ្ទុះការរិះគន់យ៉ាងចាស់ដៃ ។ 

គួរបញ្ជាក់ឲ្យដឹងថា អ្នកបម្រើការងារនៅក្នុងវិទ្យុ ABC 3 Spring មានឈ្មោះថា សូឡា​ បានចេញវីដេអូមួយដើម្បីសូមទោសមហាជនទាំងទឹកភ្នែក រហូតមានការរិះគន់ពេញបណ្តាញសង្គមតែម្តង ។ ហើយកាលពីពេលថ្មីៗនេះ មាន Page ហ្វេសប៊ុកមួយបានបង្ហោះរូប សូឡា ជាច្រើនសន្លឹកដោយភ្ជាប់មកជាមួយនិងចំណងជើង "សរុប​មក​គេ​កើត​អី​អោយ​ប្រាកដ​នឹង​.....???ឡើង​ជា​តួ​ឯក​បាន​សម្រេច​ហើយ​មើល​ទៅ​បាន​ជា​ចូល​តួ​ drama​ខ្លាំង​ដល់​ម្លឹង​ យំ​ផង​សំពះ​ផង​ធ្វើ​មើល​តែ​អាណា​ងាប់​ ....!!!!

ស្រាប់តែ សូឡា បានស៊ែររូបនោះហើយ ឆ្លើយតបថា "អើអីចេះ ម៉ងទៅខ្ជិលបកស្រាយឆាប់ចប់ ពេលឈុតឯងសម្តែងប្រាប់គេថាសម្តែងគេថាមែនទែន ដល់ពេលឈុតមែនទែនប្រាប់គេថាអាហ្នឹងមែនទែនគេថាឯងសម្តែង ពិបាកនិយាយគ្នាដល់ហើយធ្វើបាបតែឯងនរណាឈ្នះបើឯងតែម្នាក់ឯង ខ្ជិលណាស់រស់តែ៨០ឆ្នាំទៀតទេ" នៅក្នុងនោះផងដែរ ក៏មានអ្នកចូលខមមិនលើកទឹកចិត្ត សូឡា ខុសពីសព្វដង ព្រោះធ្លាប់តែមានការរិះគន់ ៕






ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Solar Ah ja a