CamNews

ទូរស័ព្ទ ផលិតផលថ្មី 

បន្ថែមរយៈពេលប្រើប្រាស់ថ្មរបស់ទូរស័ព្ទពី ពន្លឺរបស់អេក្រង់

មានបញ្ហាមួយក្នុងចំណោមបញ្ហាទាំងឡាយដែលតែងតែធ្វើអោយអ្នកប្រើប្រាស់ទូរស័ព្ទ
ទូទៅមានការធុញទ្រាន់បំផុត នោះគឺរយៈពេលនៃការប្រើប្រាស់ថ្មទូរស័ព្ទរបស់ពួកគេមិន
បានយូរ ជាពិសេសនោះគឺនៅពេលដែលដំណើរការកម្មវិធីច្រើនក្នុងពេលតែមួយ គួបផ្សំ
ជាមួយនឹងអេក្រង់របស់បណ្តាទូរស័ព្ទនាពេលបច្ចុប្បន្ននេះកាន់តែមានទំហំធំជាងមុនផង
នោះ គឺធ្វើអោយការចំណាយថាមពលក៏កាន់តែច្រើន។

អាស្រ័យដោយសង្កេតឃើញនូវបញ្ហាទាំងអស់នោះហើយទើបកាលពីពេលថ្មីៗនេះ មាន
អ្នកស្រាវជា្រវម្នាក់ឈ្មោះ Arman Ahnood របស់មជ្ឈមណ្ឌលបច្ចេកវិទ្យា Nano London នៅ
ក្នុង ប្រទេសអង់គ្លេសបានធ្វើការបង្ហាញពីលទ្ធផលនៃការស្រាវជា្រវថ្មីមួយរបស់ខ្លួន បាន
អោយឃើញថាមានត្រឹមតែចំនួន ៣៦% នៃបរិមាណពន្លឺនៅលើអេក្រង់ OLED របស់ទូរស័ព្ទ
ប៉ុណ្ណោះដែលបានផ្តល់ផលប្រយោជន៍ដល់អ្នកប្រើប្រាស់និងនៅសល់ពីនោះគឺខ្ជះខា្ជយឥត
ប្រយោជន៍ឡើយ។

លោក Ahnood បានបង្កើតបន្ទះបំលែងថាមពលមានរាស់ស្តើងមួយដែលមានលក្ខណៈដូច
បន្ទះដែលបំលែងថាមពលពីពន្លឺព្រះអាទិត្យ បំពាក់នៅក្រោមអេក្រង់ OLED របស់ទូរស័ព្ទ
មានតួនាទីធ្វើការប្រមូលនូវពន្លឺដែលបញ្ចេញពីអេក្រង់ទាំងប៉ុន្មានដើម្បីបំលែងជាថាមពល
សំរាប់ជួយដល់ថ្មរបស់ទូរស័ព្ទវិញ។

លទ្ធផលបានបង្ហាញថា ជាមួយអេក្រង់ទំហំ ៣,៧អ៊ីង មាន ១១% នៃបរិមាណពន្លឺដែល
បានបញ្ចេញគឺត្រូវបានបំលែងទៅជាថាមពលទៅអោយថ្មរបស់ទូរស័ព្ទវិញ។ លោក Almood
មានជំនឿជាក់ថាលទ្ធផលនេះនឹងមានការកើនឡើងនិងអាចជួយធ្វើអោយថ្មរបស់ទូរស័ព្ទប្រើ
ប្រាស់បានរយៈពេលយូរមួយកំរិតទៀតផងដែរ៕

ប្រភព៖ Mashable
ដោយ៖ រស្មី

Tags: electronicsmartphonetechnologysolararman ahnood