CamNews

តារា 

ទស្សនារូបថតនិងវីដេអូ របស់សង្សារចាស់ Mario កាលពីយំមិញហើយ ចង់ស្រក់ទឹកភ្នែក !

ព័ត៌មានកំសាន្ត ៖ គ្រួសារមួយចេះថែរក្សាគ្នាឲ្យបានគង់វង្ស និងយូរអង្វែងគឺអាស្រ័យទៅលើមនុស្សពីរនាក់ចេះស្រលាញ់និងឲ្យតម្លៃគ្នាទៅវិញទៅមក នោះជីវិតគ្រួសារនិងគ្មានថ្ងៃបែកបាក់ឡើយ ​ហើយប្រសិនបើគ្មានជនទីបីទៀត កាន់តែល្អប្រសើរ ។ 

បើយើងងាកមកចាប់អារម្មណ៏ជាមួយនិងតារាស្រីល្បីឈ្មោះនាង gubgib ជាមួយនិងស្វាមីរូបសង្ហាគឺលោក Bie kpn ព្រមទាំងកូនស្រីដ៏គួរឲ្យក្នាញ់ម្នាក់ទៀត ដែលអ្នកសិល្បៈនិងក្រុមអ្នកគាំទ្រជាច្រើនចង់ជួបនិងរូបថតជាមួយនិងកូនស្រីរបស់តារាទាំងពីរដួងនេះខ្លាំងណាស់ ។ 

អ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀត គ្រួសារដ៏កក់ក្តៅនិងពោរពេញទៅដោយសុភមង្គលមួយនេះត្រូវបានកម្មវិធីមួយនៅប្រទេសថៃបានឲ្យអញ្ជើញឲ្យចូលរួមជាភ្ញៀវកត្តិយស ហើយឃើញថាមាន Fans ជាច្រើនស្រែកហ៊ាយ៉ាងខ្លាំងក្រោយឃើញវត្តមានរបស់ពួកគេ ។ រីឯអ្នកខ្លះទៀតស្ទើរតែស្រក់ទឹកភ្នែកដោយក្តីរំភើបដោយសារតែក្រុមគ្រួសារមួយនេះ មើលទៅទាំងសប្បាយទាំងក្នុងមានក្តីសុខ និងពោរពេញទៅដោយសុភមង្គលតែម្តង ៕









ប្រែសម្រួល ៖ គន្ធា


ប្រភព ៖​ gossipstar


Tags: Bie kpn gubgib Mario maurer