ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីវ័យក្មេងព្រមទាំងជាក្រុមរាំ នៅក្នុងក្រុម OMG ដែលជនជាតិកម្ពុជាម្នាក់ត្រូវបានវេបសាយក្នុងស្រុកមួយចុះផ្សាយថា នាងគឺជាជនជាតិវៀតណាម ព្រមទាំងស្លៀកពាក់សិចសុីទៀតផង ប៉ុន្តែការពិតទៅគ្រាន់តែការយល់ច្រឡំ ដោយរកមុខអ្នកចុះផ្សាយមិនឃើញទាល់តែសោះ ។ ដូច្នេះហើយក្នុងនាមជាឪពុកគ្មានអ្វីអាចជួយកូនស្រីបានក្រៅពីចេញមុខការងារកត្តិយសកូនស្រី និងប្រាប់ពីដំណើរជីវិតរបស់លោកនិងគ្រួសារ ដោយលើកឡើងថា "ខ្ញុំជាកូនខ្មែរ ខ្ញុំបានរៀបការតាមប្រពៃណីខ្មែរ ចឹងកូនស្រីខ្ញុំពិតជាកូនខ្មែរ ។ កូនខ្ញុំគាត់ស្រលាញ់វិស័យសិល្បះ ពួកខ្ញុំពុំបានហាមឃាត់នោះទេ ព្រោះខ្ញុំគិតថាជីវិតសិល្បៈ មិនប្រាកដ៏ថាសុទ្ឋតែអាក្រក់នោះទេ បើយើងចេះអោយតម្លៃខ្លួនយើង (ទោះបីដឹងថាជីវិតជាអ្នកសិល្បះគឺដាច់ខាតតែងតែជួប នូវការិះគន់ពីមនុស្សមួយចំនួនតូចដែលមិនបានអោយតម្លៃវា) តែពួកខ្ញុំតែងតែងរំលឹកដាស់តឿនកូនជារៀងដ៏រាប មុនហ្នឹងកូនចេញទៅក្រៅផ្ទះ ។ ពេលនេះមានមនុស្សកើតរោគចិត្តម្នាក់សរសេរហួសពីការពិត និង បរិហារកេរ្ត៏កូនស្រីខ្ញុំដោយគ្មានភស្តុតាង ។ ចុះបើអ្នកសរសេរហ្នឹងជាស្រី រឺក៏ប្រុសក៏ដោយចុះបើប៉ះចំ ម្តាយ បង ប្អូន ស្រី កូនស្រី របស់ពួកគាត់តើមានអារម្ភណ៏យ៉ាងណាដែរ ?"
ដោយយោងតាមការលើកឡើងខាងលើរបស់ប៉ាបង្កើតតួស្រីក្នុងបទ "នៅម្នាក់ឯងនឹករឿងកន្លង" រូបនេះបានឲ្យដឹងថា រូបនាងគឺជាជនជាតិខ្មែរពិតៗ ហើយម្យ៉ាងវិញទៀត លោកប៉ានិងអ្នកម៉ាក់ក៏សុទ្ធតែជាជនជាតិខ្មែរស្រាប់ ៕
រីឯនេះគឺជាព័ត៌មានដែលគេចុះបំភ្លើសអំពីរូបនាង
នេះគឺជារូបលោកប៉ាអ្នកម៉ាក់របស់នាង
ទាំងនេះគឺជាការបកស្រាយរបស់ប៉ា តារាសម្តែងវ័យក្មេងជនជាតិខ្មែររូបនេះ
ហាមដាច់ខាត Copy អត្ថបទយើងខ្ញុំដោយគ្មានអនុញ្ញាត
ដោយ ៖ គន្ធា