CamNews

តារា 

បើកបង្ហាញមុខតារាស្រីវ័យក្មេងខ្លះៗ ដែលត្រៀមប្រលងបាក់ឌុប ប៉ុន្មានថ្ងៃខាងមុខទៀតនេះ

ភ្នំពេញ ៖ ជារៀងរាល់ឆ្នាំតែងតែវត្តមានតារាសម្តែង តារាចម្រៀង ឬ កូនប្រុសស្រីរបស់តារាល្បីៗឈ្មោះជាច្រើនដួង ដែលត្រៀមខ្លួនដើម្បីចូលប្រលងបាក់ឌុប គ្រាន់តែឆ្នាំខ្លះមានតិច ហើយឆ្នាំខ្លះមានតារាចូលប្រលងច្រើនប៉ុណ្ណោះ ។ 

ដោយឡែកនៅក្នុងឆ្នាំនេះ យើងក៏សង្កេតឃើញថា មានវត្តមានរបស់តារាស្រី ២ ដួង​ ដែលមានទាំងរូបសម្រស់ស្រស់ស្អាត និងទេពកោសល្យល្អឯករបស់ពួកគេ ហើយអ្វីដែលកាន់តែពិសេស ពួកគេទាំង ២ ដួង កំពុងតែទទួលបានប្រជាប្រិយភាពពីសំណាក់មិត្តៗយុវវ័យ ខ្លាំងមិនធម្មតានោះទេ ។​

តារាស្រីទាំង ២ ដួងគឺមានដូចជា ប្អូនស្រី តែ សុនសុលីដាលីកា ដែលជាសមាជិកម្នាក់នៅក្នុងក្រុមរាំ OMG ព្រមទាំងជាតារាសម្តែងនៅក្នុង MV ជាច្រើនបទទៀតផង ។ រីឯមួយដួងទៀតនោះគឺ ប្អូនស្រី រ៉េត ស៊ូហ្សាណា ដែលជាតារាចម្រៀងប្រចាំផលិតកម្ម ហង្ស មាស ដែលកំពុងតែទទួលបានសន្ទុះនៃការគាំទ្រពីមហាជនយ៉ាងច្រើន ។ 


ទោះបីជាយ៉ាងណាក៏ដោយ Camnews ក៏សូមសរសើរដល់ការខិតខំប្រឹងប្រែងដល់តារាស្រីទាំង ២ ដួង ព្រោះទោះបីជាមមាញឹកជាមួយនិងសិល្បៈយ៉ាងណាក៏ដោយ ប៉ុន្តែនៅតែមិនបោះបង់ចោលការសិក្សា ។ ជាចុងក្រោយ Admin សូមជូនពរឲ្យប្អូនៗប្រលងទី ១២ នៅថ្ងៃទី ២១ និង ២១ ខែសីហា នាពេលខាងមុខនេះ ទទួលបាននិទ្ទេសល្អគ្រប់ៗគ្នាផង ។

ចុះមិត្តៗអ្នកបានអានអត្ថបទនេះវិញ មានអ្វីជូនពរដល់ពួកគាត់ទេ? សម្រាប់ Admin ទាំងភ័យជំនួសពួកគាត់ទៀតផង ព្រោះនឹកឃើញកាលសម័យខ្លួនឯងប្រលង ក៏បុកពោះមិនស្ទើរដែរ ៕

១. ប្អូនស្រី តែ សុនសុលីដាលីកា





២. ប្អូនស្រី រ៉េត ស៊ូហ្សាណា 





ដោយ ៖ គន្ធា