CamNews

តារា 

ហេតុតែចង់ឲ្យ សុភ័ក្រ កុសុម៉ា និងតាប៊ុយ រៀបការនឹងគ្នា ហ្វេនម្នាក់ហ៊ានធ្វើដល់ថ្នាក់នឹង!!

ភ្នំពេញ ៖ មួយរយៈចុងក្រោយនេះ កញ្ញា សុភ័ក្រ កុសុម៉ា និងតាប៊ុយ ទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ មិនត្រឹមតែគាំទ្រឲ្យក្លាយជាដៃគូក្នុងវិស័យសិល្បៈនោះទេ តារាប្រុសស្រីរូបស្អាតទាំង ២ ដួងនេះ ត្រូវបានហ្វេនចង់ឲ្យក្លាយជាគូជីវីតពិតៗថែមទៀតផង ។ 

អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ មានហ្វេនម្នាក់បានឆាតទៅតាប៊ុយថា "បើបងរៀបការមួយបងកុសុម៉ាខ្ញុំសុខចិត្តលក់ផ្ទះចងដៃបងតែបើអត់" ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

យោងតាមសារបែបនេះ មិននឹកស្មានថា អ្នកគាំទ្រហ៊ានលេងឈឺៗបែបនេះដាក់ កញ្ញា សុភ័ក្រ កុសុម៉ា និងតាប៊ុយ សោះ ។ ប៉ុន្តែបើពិធីករ និងពិធីការនី ២ ដួងនេះ បានស្រលាញ់គ្នាពិតមែន ប្រហែលជាមិនមែនត្រឹមតែមានហ្វេនម្នាក់នេះទេដែលគាំទ្រ ប៉ុន្តែនៅមានហ្វេនជាច្រើនអ្នកទៀតដែលគាំទ្រឲ្យតារា ២ ដួងនេះស្រលាញ់គ្នា ៕







ដោយ ៖​ គន្ធា