ភ្នំពេញ ៖ ជាការពិតណាស់ ពាក្យចាស់តែងពោលថា កូនណាដែលដឹងគុណម្តាយឪពុកគឺជាកូនដែលជួបតែសំណាង និងល្អៗក្នុងឆាកជីវីតជារឿយៗ ។ ជាក់ស្តែងយើងក្រលេកមកមើល ពិធីការនីពូកែវោហាសព្ទ គឺកញ្ញា សុភ័ក្រ កុសុម៉ា គឺថា ថ្មីៗនេះកញ្ញាបានបង្កការភ្ញាក់ផ្អើលទិញចិញ្ចៀនពេជ្រជូនអ្នកម្តាយបណ្តូលចិត្ត ។
នៅក្នុងនោះផងដែរ តារាស្រីរូបនេះក៏បានបង្ហោះវីដេអូបង្ហាញភាពសប្បាយរីករាយរបស់អ្នកមានគុណ ព្រមទាំងភ្ជាប់មកជាមួយនិងចំណងជើងថា "មិនចង់ផុសទេបងប្អូនតែម្តាយខ្ញុំគួរអោយខ្នាញ់ពេកហាហា ម៉ែកូនថ្មីទៀតហើយ
ម្តាយអូនគួរឲ្យស្រលាញ់ទេចា៎?
កូនសុំក្លាយជាកូនម៉ាក់គ្រប់ៗជាតិ ឆ្នាំនេះខួបជូនខ្សែរដៃរួចហើយតែដោយសារឃើញគួរឲ្យស្រលាញ់ពេកចឹងបន្ថែមហាហា
ហើយសុំទោសបងប្អូនផងបន្ទប់រៀងរៀបរយតិចហើយហាហា ម្តាយកូនខោអាវស្មើរដៃគ្នា ហើយបើធ្វើបុណ្យជាមួយម្តាយភ្លាមគឺថាលាភចូលភ្លាម ហេងហេងណាស់ ចំណាំមើល២០ដងហើយ" ។
កុំភ្លេចធ្វើបុណ្យជាមួយអ្នកមានគុណដើម្បីឲ្យអំពើល្អតាមថែរក្សាណា ៕
ដោយ ៖ គន្ធា