ភ្នំពេញ ៖ តារាសម្តែងស្រីជើងចាស់ អ្នកនាង ចន ច័ន្ទលក្ខិណា អបអរសាទរចំពោះមុខរបរថ្មីរបស់អតីតស្វាមីគឺ លោក យុត្ថារ៉ា ឆានី ព្រមទាំងប្តូរពីពាក្យថាអតីតស្វាមីភរិយាទៅជាបងប្អូន ជំនួសវិញម្តង ។
យោងតាមការបង្ហោះរបស់អ្នកនាង ចន ច័ន្ទលក្ខិណា នៅលើបណ្តាញសង្គមហ្វេសប៊ុកថា "អ្វីៗទាំងអស់នៅលើលោកយើងនេះគ្មានអ្វីដែលឋិតថេរ និង អមតះឡើយ ជីវិតគូរក៏ដូចគ្នា អ្នកខ្លះគង់វង្សសុខដុមរមនា អ្នកខ្លះបែកបាក់ប្រះស្រាំទៅតាមបុព្វហេតុនៃការគិតរបស់មនុស្សដែលយល់ឃើញរៀងៗខ្លួន តែអ្វីដែលសំខាន់គឺយើងមិនអាចធ្វើជាសត្រូវជាមួយមនុស្សដែលធ្លាប់ជាប្តីប្រពន្ធនិងគ្នាឡើយ មិនថាអ្នកណាធ្វើអាក្រក់ ឬ ជេរប្រមាថលើខ្ញុំក៏ដោយ ក៏ខ្ញុំនៅតែអភ័យជានិច្ច ។ "
អ្នកនាង ចន ច័ន្ទលក្ខិណា បន្ថែមទៀតថា "គាត់នៅតែជាបងប្រុសដ៏ល្អរបស់ខ្ញុំ ច្រើនឆ្នាំដែលយើងបែកបាក់តែយើងតែងតែជួយទុក្ខធុរះគ្នាទៅវិញទៅមកក្នុងនាមបងប្អូន" ៕
ដោយ ៖ គន្ធា