ភ្នំពេញ៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក បារ៉ាក់ អូបាម៉ា បានកោតសរសើរ ដល់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ប្រទេសកម្ពុជាដែល ជាវាគ្មិនដ៏ល្អក្នុងការពិភាក្សា គ្នាអំពីបញ្ហានៅស៊ីរី។
ការសរសើររបស់លោក អូប៉ាម៉ា ចំពោះនាយករដ្ឋមន្រ្តីកម្ពុជានេះ បានធ្វើឡើងនៅទី ក្រុងណៃពិដោ ប្រទេសភូមា ដែលសម្តេច បានធ្វើជាវាគ្មិននៅ ក្នុងកិច្ចប្រជុំមួយ កាលពីពេលថ្មីៗនេះ។
នេះជាការលើកឡើងរបស់លោក Daniel Russel ឧបការីរដ្ឋមន្រ្តីការបរទេសអាម៉េរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅក្នុងកិច្ចជំនួបជាមួយ លោក អ៊ុច បូររិទ្ធិ រដ្ឋលេខាធិការក្រសួង ការបរទេស នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥នាទីស្តីការក្រសួង។
លោក អ៊ុច បូររិទ្ធិបានលើកឡើងពីប្រសាសន៍លោក Daniel Russelថា « លោកអូប៉ាម៉ា បានរំលឹកនូវប្រសាសន៍ របស់សម្តេចដែល បានចាត់ទុកសម្តេចជាវាគ្មិនដ៏ល្អ ក្នុងការពិភាក្សាគ្នា ហើយលោក អូប៉ាម៉ាមានការកោតសរសើរសម្តេច ជាពិសេសឡើងយន្តហោះ ហើយគាត់ងាកមកប្រាប់លោក Daniel ថាសម្តេចមានគំនិតនិងឆន្ទៈនយោបាយ ល្អក្នុងការពិភាក្សាបញ្ហានៅស៊ីរី»។
លោក អ៊ុច បូររិទ្ធិបានមានប្រសាសន៍ថា អាម៉េរិកនៅតែបន្តផ្តល់អាហាររូបករណ៍ដល់ និស្សិតកម្ពុជាដើម្បីឲ្យពួកគេបានទៅបន្តការសិក្សា នៅអាម៉េរិក៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល