CamNews

តារា 

ប្រិយមិត្ត Teen Top ជូនកាដូរដល់ L.Joe ដោយសង់បង្គន់ជូន ភូមិដាច់ស្រយាលមួយ នៅកម្ពុជា

កាលពីពេលថ្មីៗកន្លងមកនេះប្រិយមិត្តរបស់ក្រុម Teen Top បានធ្វើការសាងសង់បង្គន់អនាម័យ
មួយកន្លែងជូនអ្នកភូមិដាច់ស្រយាលមួយនៅកម្ពុជា ដែលជួបជាមួយបញ្ហាកង្វះអនាម័យ និងជំងឺ
អាសន្នរោគជាញឹកញ៉ាប។

ការសាងសង់បង្គន់មួយនេះគឺជាកាដូរសម្រាប់សមាជិកក្រុម Teen Top គឺ L.Joe ដែលបានធ្វើពិធី
ខួបកំណើតគំរប់ ១៩ ឆ្នាំកាលពីពេលថ្មីៗនេះហើយក្រុមប្រិយមិត្តគាំទ្របាននាំគ្នាសាងសង់បង្គន់
ដែលជាការងារសហគមន៍មួយ ជាកាដូរជូនដល់ L.Joe ជំនួសកាដូរថ្ងៃកំណើតផ្សេងៗទៅវិញ។

L.Joe បានប្រាប់អោយដឹងផងដែរថាគេពិតជាមានភាពសប្បាយរីករាយខ្លាំងណាស់នៅពេលដែល
ថ្ងៃកំណើតរបស់គេអាចក្លាយជាប្រយោជន៍ដល់ មនុស្សដទៃដែលកំពុងតែមានភាពខ្វះខាត។ ព័ត៌
មាននេះត្រូវបានគេចុះផ្សាយក្នុងគេហទំព័របរទេស ដោយមិនបានបញ្ជាក់អោយបានច្បាស់ថាការ
សាងសង់បង្គន់នេះ ឋិតនៅក្នុងភូមិណា ស្រុកណា ខែត្រណា នោះទេ គ្រាន់តែដឹងថា បង្គន់នេះគឺ
ត្រូវបានសាងសង់ជូនប្រជាពលរដ្ឋនៅដាច់ស្រយាល ក្នុងប្រទេសកម្ពុជា៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Zing 

 


Tags: teen top cambodia entertainment