CamNews

ព័ត៌មានជាតិ 

តុលាការក្រុងភ្នំពេញ ថ្លែងការណ៍ ចំពោះការរិះគន់រឿងដោះលែងអតីតទណ្ឌិតមេក្លោងគ្រឿងញៀន ដែលអាវុធហត្ថបាញ់

(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦នេះ បានចេញសេចក្តីថ្លែងការណ៍បំភ្លឺ បន្ទាប់ពីមានការរិះគន់ រឿងដោះលែងទណ្ឌិតគ្រឿងញៀន ដែលក្រោយមកអតីតទណ្ឌិតនេះ បានក្លាយជាមេខ្លោងគ្រឿងញៀន ត្រូវបានសមត្ថកិច្ចបាញ់ស្លាប់ ក្នុងប្រតិបត្តិការបង្រ្កាបនៅទួលគោកកាលពីសប្តាហ៍មុន។

អតីតទណ្ឌិត លឹម គឹមតេង ដែលធ្លាប់ត្រូវបានតុលាការសម្រេចឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ កាលពីឆ្នាំ២០១៣ តែទោសនេះ អនុវត្តក្នុងពន្ធនាគាររយៈពេល១ឆ្នាំ ទោសនៅសល់ត្រូវព្យូរធម្មតា ជាមួយនឹងការពិន័យជាប្រាក់ចំនួន៤លានរៀល ពីបទរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

អតីតទណ្ឌិតនេះត្រូវបានដោះលែងទៅវិញ បន្ទាប់ពីជាប់គុកបានមួយឆ្នាំ ហើយក្រោយមកបានសមត្ថកិច្ចស៊ើបដឹងថា រូបគេបានក្លាយជាមេខ្លោង គ្រឿងញៀន នៅខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលត្រូវបានបង្រ្កាបកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦។ បន្ទាប់ពីមានប្រតិបត្តិការបង្រ្កាបនេះ មជ្ឈដ្ឋានមួយចំនួនបានរិះគន់ចំ ពោះការដោះលែងជនគ្រឿងញៀននេះ ទើបបណ្តាលឱ្យរូបគេមិនរាងចាលហើយ ឈានដល់ការប្រព្រឹត្តល្មើសម្តងទៀត៕




ផ្តល់សិទ្ធិដោយ​ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news Phnom Penh