កំសាន្ត ៖ តាំងពីលែងលះភរិយាចាស់ មិនទាន់បានមួយឆ្នាំស្រួលបួលផង តារាសម្តែងថៃ លោក Chakrit Yamnarm ក៏ល្បីថា ធ្វើឲ្យស្រ្តីម្នាក់ទៀតមានផ្ទៃពោះ តាំងពីមុនពេលប្តីប្រពន្ធមួយគូនេះ មិនទាន់រៀបការទៀតផង ។
ក្រោយធ្វើសន្និសិទ្ធកាសែតរួចហើយថា តារាប្រុសវ័យ ៣៩ ឆ្នាំរូបនេះ ពិតជាធ្វើឲ្យស្រ្តីថ្មីដែលលោកបានទាក់ទង មានផ្ទៃពោះមុនរៀបការពិតមែន ដូច្នេះហើយទើបតារាថៃរូបនេះ សម្រេចចិត្តរៀបការយ៉ាងតក់ក្រហលជាទីបំផុតជាមួយនារីថ្មី ដែលជាប្រពន្ធរបស់លោកសព្វថ្ងៃ និងទើបតែរៀបការប្រហែលមួយសប្តាហ៍កន្លងទៅនេះទេ ។
ទោះបីជាការងារសិល្បៈ និងភោជនីយដ្ឋានដែល តួប្រុសក្នុងរឿង "សុបន្តិនាងសុប្បា" មានការមមាញឹកយ៉ាងណាក៏ដោយចុះ ប៉ុន្តែ លោក Chakrit Yamnarm នៅតែនាំភរិយាថ្មីថ្មោងទៅគ្រេបទឹកឃ្មុំយ៉ាងផ្អែមល្អែម និងធ្វើការចែករំលែក ភាពផ្អែមល្អែមរបស់ខ្លួននៅលើគណនីអុិនស្រ្តាក្រាមទៀតផង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar