CamNews

តារា 

ស៊ីន យូប៊ីន សង្ស័យតែកំពុងតែស្នេហាជាមួយនិងតារារូបសង្ហានឹងមែនហើយមើលទៅ

ព័ត៌មានកំសាន្ត ៖ តាមការសង្ស័យរបស់មហាជនបានឲ្យដឹងថា ស៊ីន យូប៊ីន និងលោក ខាត់ វៃហាំង កំពុងតែមានទំនាក់ទំនាក់ស្នេហាជាមួយគ្នាពិតៗ គ្រាន់តែមិនចង់ចេញមុខបកស្រាយឲ្យ Fans បានដឹង ។​

តារាសម្តែងដែលត្រូវគេចាប់ដៃគូឲ្យសម្តែងជាមួយគ្នា ទាំងតួក្នុងរឿង ថតស្ពិត និង MV កញ្ញា ស៊ីន យូប៊ីន និងលោក ខាត់ វៃហាំង ត្រូវបានឲ្យដឹងថា មានភាពជិតដិតនឹងគ្នាខ្លាំងណាស់ ពោលគឺតែងតែទៅណាមកណាជាមួយគ្នាជារឿយៗតែម្តង ។ 

តែទោះបីជាយ៉ាងណាក៏ដោយចុះ ក្រុមអ្នកគាំទ្រនៅតែចង់បានចម្លើយពិតប្រាកដ ពេញពីមាត់របស់តារាស្រីរូបស្រស់និងកំលោះសង្ហារូបនេះ ថាតើអ្នកទាំងពីរគឺជាគូស្នេហ៍ពិតដូចជាការសង្ស័យដែរ ឬ​ទេ ៕








ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Shin yubin Khat vaihang