CamNews

តារា 

នាំលោកប៉ាអ្នកម៉ាក់ទៅធ្វើបុណ្យក្នុងថ្ងៃខួបកំណើត នាង Aum ត្រូវហ្វេនចូលខមមិនថា.....!!

ថៃ ៖ កាលពីប៉ុន្មានថ្ងៃមុននេះ នាង Aum Patcharapa បាននាំលោកប៉ាអ្នកម៉ាក់ទៅធ្វើបុណ្យ ដោយទៅទិញត្រីពីផ្សារដើម្បីយកមកប្រលែង ដូចដែលប្រជាជនថៃនិយមធ្វើបែបបុណ្យបែបនេះ ។ 

នៅក្នុងនោះផងដែរ ក៏មានហ្វេនមួយចំនួនចូលខមមិនសរសើរដល់ទឹកចិត្តចេះធ្វើបុណ្យ និងកត្តញ្ញូតាធម៌ដល់អ្នកមានគុណផងដែរ ។ ប៉ុន្តែទទ្ទឹមនឹងនេះផងដែរ ក៏មានហ្វេនមួយចំនួននិយាយថា នាងគួរតែចំណាយប្រាក់ដើម្បីទិញម្ហូបអាហារយកទៅចែកចាយចាស់ៗ និងក្មេងកំព្រាវិញទើបល្អជាង ។ 

ភ្លាមៗនោះស្រាប់តែតារាស្រីវ័យ ៣៩ ឆ្នាំរូបនេះតបទៅនិយាយថា ការពិតទៅត្រីដែលនាងទិញពីផ្សារនោះ ប្រសិនបើនាងមិនប្រញាប់ទិញវាយកមកប្រលែងនោះទេ ត្រីទាំងនោះអាចនឹងងាប់បានព្រោះមើលទៅត្រីទាំងនោះមិនសូវជារឹងមាំប៉ុន្មាននោះទេ ដូច្នេះហើយទើបនាងសម្រេចចិត្តទិញវាយកទៅប្រលែងឲ្យបានទាន់ពេល ។ តែទោះបីជាយ៉ាងណាក៏ដោយចុះ នាង Aum Patcharapa នៅតែមិនភ្លេចពាក្យអរគុណសម្រាប់ការផ្តល់ជាមតិយោបល់ក្នុងន័យល្អៗនោះទេ ។ 

គួរបញ្ជាក់ឲ្យដឹងថា ក្រៅពីនាំប៉ាម៉ាក់ទៅធ្វើបុណ្យហើយនោះ តារាថៃជើងចាស់រូបនេះ ក៏មិនភ្លេចក្នុងការនាំពួកគាត់ទៅប្រារព្ធពិធីខួបកំណើតយ៉ាងសាមញ្ញមួយផងដែរ ដើម្បីបំពេញតួនាទីជាកូនស្រីដ៏ល្អ និងជាគំរូល្អៗសម្រាប់ហ្វេនៗថែមទៀតផង ៕











ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Aum Patcharapa Mike Pattaradeth