ថៃ ៖ នៅក្នុងវ័យ ៣៩ ឆ្នាំទៅហើយ តារាសម្តែងថៃលំដាប់ជួរមុខរបស់ប្រទេសថៃគឺនាង Aum Patcharapa ជោគជ័យក្នុងការងារសិល្បៈខ្លាំងណាស់ ប៉ុន្តែតារាស្រីរូបនេះបែរជាមិនទាន់អាចរកឃើញគូជីវីតឃើញនៅឡើយនោះទេ ។
ប្រភពផ្លូវការមួយរបស់ប្រទេសថៃបានបង្ហើបថា កាលពីជាង ១០ ឆ្នាំមុន ក្រុមគ្រួសាររបស់នាង Aum បានរក្សាទុករ៉ូបរៀបការកាលពីចាស់សម័យមុន ទុកឲ្យកូនចៅជំនាន់ក្រោយ នៅពេលដែលនាងរៀបការ ។ ប៉ុន្តែដោយសារតែមិនទាន់បានជួបស្នេហ៍ពិត រហូតដល់បណ្តោយឲ្យនាង Aum Patcharapa រង់ចាំយូរពេក ដូច្នេះហើយកាលពីថ្ងៃទី ២១ ខែឧសភា កន្លងទៅនេះ គឺជាថ្ងៃខួបកំណើតរបស់តារាថៃនាង Whan pavarisa ដែលជាមិត្តរបស់នាង Aum Patcharapa ទើបនាងសម្រេចចិត្តយករ៉ូបនោះមកស្លៀកក្នុងថ្ងៃកំណើតរបស់មិត្តតែម្តង ៕
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar