ភ្នំពេញ ៖ បន្ទាប់ពីលេចលឺហេតុការណ៍នៃការស្លាប់របស់ តារាចម្រៀងល្បីជនជាតិកម្ពុជាគឺអ្នកនាង កាក់ ចន្ធី បានធ្វើឲ្យជនជាតិកម្ពុជាយើងភាគច្រើនមានការងើយឆ្ងល់យ៉ាងខ្លាំង ថាគាត់ជាអ្នកណាឲ្យពិតប្រាកដ ហេតុអ្វីបានជនជាតិកម្ពុជា ភាគច្រើនមិនស្គាល់គាត់ ។
អ្នកនាង កាក់ ចន្ធី ត្រូវបានគេស្គាល់ថា ជាតារាចម្រៀង Rock and Roll ខ្មែរម្នាក់ ហើយអ្នកស្រីមានអតីតស្វាមីម្នាក់ឈ្មោះថា លោក Julien Poulson ។ នេះបើយោងតាមការបង្ហោះរបស់ លោក Julien Poulson នៅហ្វេសប៊ុកផេករបស់លោកផ្ទាល់ ។
អ្វីដែលកាន់តែខ្លោចចិត្តជាងនេះទៅទៀតនោះគឺ តារាចម្រៀងរូបនេះ គឺជាអ្នកដែលមានជីវភាពក្រីក្រ រស់នៅក្នុងផ្ទះជួលមួយកន្លែងម្ដុំទួលទំពូង ព្រមទាំងត្រូវរ៉ាប់រងបន្ទុកគ្រួសារ ដែលមានសមាជិកដល់ទៅ ៨នាក់ឯណោះ ។
តារាចម្រៀងរូបនេះ មានស្រុកកំណើតនៅឯស្រុកកំពង់ត្របែក ខេត្តព្រៃវែង ហើយអ្នកនាងគឺជាតារាចម្រៀង Rock and Roll ដ៏ពេញនិយមម្នាក់ជាពិសេសនៅក្នុងប្រទេសបារាំង ។
តារាចម្រៀងស្រីរូបនេះ ត្រូវបានគេដឹងថា ឧស្សាហ៍អញ្ជើញចូលរួមកម្មវិធីនាៗនៅក្រៅប្រទេស ព្រោះគាត់មានសម្ថតភាព ព្រមទាំងសម្លេងពិរោះថែមទៀតផង ។ បើនិយាយអំពីកេរ្តិ៍ឈ្មោះនៅក្នុងប្រទេសកម្ពុជាវិញ អ្នកនាងដូចជាមិនសូវមានគេស្គាល់ច្រើននោះទេ ៕
-ចុចអាន ៖ តារាចម្រៀងជនជាតិកម្ពុជាម្នាក់ ត្រូវបានស្លាប់ វេលាម៉ោង ១ យប់!!
ដោយ ៖ គន្ធា