CamNews

តារា 

បែកធ្លាយ! រូបថតក្មេងស្រីតូចក្នុងរឿង "The Legend Of The Blue Sea" ជាមួយនិង....

ព័ត៌មានកំសាន្ត ៖  បន្ទាប់ពីរឿងដ៏កូរ៉េដ៍ល្អដែលល្បីទាំងក្នុងក្រៅប្រទេស ហើយក៏ទើបតែទស្សនាភាគបញ្ចប់កាលពីពេលថ្មីៗនេះដែរ គឺរឿង “The Legend Of The Blue Sea” ដែលនៅក្នុងនោះក៏មានវត្តមានរបស់ក្មេងស្រីម្នាក់ដែលនៅក្នុងគណនី Instagram របស់នាងបានដាក់ឈ្មោះថា Shin Rina ទើបតែបានទម្លាយរូបថតរបស់នាងជាមួយតួប្រុសៗដែលសម្តែងរឿងនេះជាមួយនាង ។

ដោយយោងតាមការបង្ហោះរបស់ក្មេងស្រីដ៏គួរឲ្យស្រលាញ់រូបនេះបានឲ្យដឹងថា ក្រោយពីរឿងដែលល្អឯកមួយនេះបានបញ្ចប់ទៅទើបក្មេងស្រីដែលពោរពេញទៅដោយទេពកោសល្យរូបនេះបានថតរូបជាមួយនិងក្រុមការងារ ក៏ដូចជារៀមច្បងផងដែរ ។

គួរបញ្ជាក់ឲ្យដឹងថា ក្មេងស្រីម្នាក់ពិតនៅក្មេងពិតមែន ប៉ុន្តែទេពកោសល្យសម្តែងរបស់នាងគឺមិនចាញ់តារាជើងចាស់ប៉ុន្មានទេ ។ ហើយរូបនាងត្រូវបានគេដឹងថា ពូកែដូចក្មេងស្រីដែលសម្តែងរឿង “Train To Busan” ដែលនាងមានឈ្មោះថា Kim Su-an ដែលពូកែសម្តែងមិនចាញ់តារាចាស់ៗឡើយ ៕








 

ដោយ ៖ គន្ធា

 

ប្រភព ៖ IG