CamNews

តារា 

ភាពអស្ចារ្យជាច្រើន ដែលអ្នកនឹកស្មានមិនដល់ របស់ក្មេងស្រីក្នុងរឿង Train To Busan

តារាកូរ៉េ ៖ ក្មេងស្រីដែលទើបតែមានវ័យ ១០ ឆ្នាំប៉ុណ្ណោះបានធ្វើឲ្យ Fans ជាច្រើនប្រទេសស្ងើចសរសើរជាមួយនិង ទេព្យកោសល្យដ៏ល្អឯករបស់នាង ទាំងការសម្តែង និងភាពបុិនប្រសប់ជាច្រើនទៀតដែលនាងមាន ។ 

អាចនិយាយបានថា ក្មេងស្រីម្នាក់នេះគឺជាដុងកំណើតជាអ្នកសិល្បៈតែម្តង ព្រោះមុនពេលដែលនាង ត្រូវបានល្បីឈ្មោះខ្លាំងនៅក្នុងរឿង Train To Busan នាងបានឆ្លងកាត់រឿងដល់ទៅជាង ២០ រឿងឯណោះ ព្រោះអ្នកដឹកនាំ និងអ្នកគាំទ្រជាច្រើនសបានសម្លឹងឃើញទេព្យកោសល្យ និងភាពបុិនប្រសប់របស់នាងមិនចាញ់តារាជើងចាស់នោះឡើយ ។

ក្មេងស្រីម្នាក់នេះមានឈ្មោះពិតថា Kim Su-an មានអាយុទើបតែ ១០ ឆ្នាំប៉ុណ្ណោះ ហើយរៀននៅសាលាបឋមសិក្សា Seoul Guui ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាមួយនិង ភាពអស្ចារ្យរបស់របស់ក្មេងស្រីក្នុងរឿង Train To Busan គឺនាងបានឈ្នះពានរង្វាន់ជាច្រើនដង ចំពោះការសម្តែងវ័យក្មេង និងមានទេពកោសល្យដ៏កម្ររកបាន ។ 

គួរបញ្ជាក់ឲ្យដឹងឡើងវិញថា ក្មេងស្រីម្នាក់នេះមានឈ្មោះល្បីកាន់តែខ្លាំងក្រោយសម្តែងក្នុងរឿង Train To Busan ដែលជាសាច់រឿងបែបរន្ធត់បំផុត ដែលបានចាក់បញ្ចាំងដល់ទៅ ១៥៦ ប្រទេសឯណោះ និងរកប្រាក់ចំណូលបានច្រើនលើសពីការរំពឹងទុកថែមទៀតផង ៕














ដោយ ៖ គន្ធា