CamNews

តារា 

Charlie Puth និងលោក Jungkook ធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តខ្លាំង ទោះទស្សនាត្រឹមវីដេអូ (វីដេអូ)

កូរ៉េ ៖ ក្រុមតារាចម្រៀងកូរ៉េ BTS ត្រូវបានចូលរួមជាមួយតារាចម្រៀងវ័យ ២៦ ឆ្នាំ នៅលើឆាក 2018 MBC Plus X Genie Music Awards ដែលជាបង្ហាញដ៏អស្ចារ្យមួយ ។ អ្វីដែលធ្វើឲ្យកាន់ធ្វើឲ្យហ្វេនសប្បាយចិត្តនោះគឺ Jungkook បានចម្រៀងបទល្បីឈ្មោះដែលហ្វេនៗស្ទើរទូទាំងពិភពលោករបស់ លោក Charlie Puth បានស្គាល់នោះគឺបទ "WE DON'T TALK ANYMORE" ។

នៅពេលដែលបញ្ចប់បទចម្រៀងរបស់ម្ចាស់បទ "Attention" រួចរាល់ លោក Charlie Puth ក៏បានចូលរួមច្រៀងបទ Fake Love ជាមួយនិងក្រុម BTS វិញម្តង​ ។ ឃើញបែបនេះហើយធ្វើឲ្យធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តខ្លាំង ទោះទស្សនាត្រឹមវីដេអូដែលបានបង្ហោះនៅលើអិនធឺណិត ប្រសិនបើបានទៅផ្ទាល់វិញ មិនដឹងជាស្រែកហ៊ោយ៉ាងណាទេ ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖​ metro