CamNews

តារា 

មកពីបែបនឹងទើបតារាចម្រៀងដែលនឹងមកកាន់ប្រទេសកម្ពុជា លោក Charlie Puth ប្រកាសថា​ខ្លួនបានភ្ជាប់ពាក្យរួចហើយ

ហូលីវូដ ៖ ថ្មីៗនេះមានហ្វេនបានសុំស្រលាញ់ លោក Charlie Puth នៅលើណិត ប៉ុន្តែតារាចម្រៀងរូបនេះ មិនបានតបតជាមួយនិងខមមិននោះទេ ។ 

មិនទាន់បានប៉ុន្មានផង តារាចម្រៀងដែលនឹងមកកាន់ប្រទេសកម្ពុជា លោក Charlie Puth ប្រកាសថា​ខ្លួនបានភ្ជាប់ពាក្យរួចហើយ ដោយបង្ហោះនៅលើគណនី Twetter របស់ខ្លួន ។ ប៉ុន្តែការបង្ហោះមិនទាន់បានប៉ុន្មានផងបែរជាត្រូវបានលុបចោលទៅវិញ ហើយម្យ៉ាងវិញទៀត ហ្វេនក៏បានសង្កេតឃើញថា តារាចម្រៀងវ័យ ២៦ ឆ្នាំរូបនេះ មិនមានទំនាក់ទំនងជិតស្និទ្ធជាមួយនិងនារីណាម្នាក់ផងដែរ​ ។ 

ប្រភពដដែលបានបន្តថា ប្រសិនបើតារាចម្រៀងរូបនេះ ពិតជាមានគូដណ្តឹងពិតមែន គឺមានតែនាង Halston Sage គឺជាតារាសម្តែងស្រី ដែលត្រូវបានគេសង្ស័យស្ទើរគ្រប់ៗគ្នា ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kenh14