CamNews

តារា 

លោក អុឹម ជីវ៉ា និយាយអ្វីខ្លះពាក់ព័ន្ធជាមួយនឹងរឿង លោក ម៉ា ដូណា?

ភ្នំពេញ ៖ ក្រោយពីលោក ម៉ា ដូណា រងការរិះគន់យ៉ាងចាស់ដៃចំពោះទង្វើមិនល្អមួយចំនួននៅលើបណ្តាញសង្គមហ្វេសប៊ុក បានធ្វើឲ្យលោក អុឹម ជីវ៉ា ចេញមុខមក ហើយលើកឡើងថា "ខ្ញុំសូមអំពាវនាវដលបងប្អូនអ្នកលេង Facebook មួយចំនួនមេត្តាឈប់ជេប្រមាថដល់តារាកំប្លែង ម៉ាដូណា តទៀតទៅ ព្រោះវាធ្វើអោយបាត់បង់តម្លៃសិលធម៌ក្នុងសង្គម ! សូមបងប្អូនមេត្តាពិចារណាអោយបានខ្ពស់មុននិងជេប្រមាថទៅលើបុគ្គលណាមួយឬមុននិងធ្វើអ្វីមួយ ដោយស្វែងយល់នូវការពិតអោយបានច្បាស់ កុំហីអើ តែស្ករ តាមគ្នាពេក ។
ព្រោះនាពេលបច្ចុប្បន្នអ្នកលេងFacebook មួយចំនួន ជាមនុស្ស មើលតែចំនងជើងតែមិនអានអត្ថបទ ..! ឧទាហរណ៍ បើគេដាក់ចំណងជើងថាអ្នកណាអាក្រក់ នាំគ្នា ហៃអើតាមគេថាអាក្រក់ បើគេសរសេថាល្អ ហៃអើថាល្អតាមគេ ដោយភ្លេចគិតពិចារណារកខុសត្រូវឬភាពយុត្តធម៌សមហេតុផលណាមួយឡើយ " ។


លោក អុឹម ជីវ៉ា បន្ថែមទៀតថា "ខ្ញុំពិតជាបានឃើញវិដេអូមួយនេះ ហើយមិត្តភក្តិជាច្រើនគេផ្ញើអោយខ្ញុំមើល ខ្ញុំបានមើលចុះមើលឡើង រយៈពេលច្រើនដង មើលចុះមើលឡើង ហើយខ្ញុំក៏បានសន្និដ្ឋានថា នេះជាការសម្តែង ព្រោះ ត្រូវក្រឡេកមើលតួអង្គត្រូវគេគប់ និងតួអង្គស្រី គាត់ពិតជាមានអាកប្បកិរិយា ជាលក្ខណៈសម្តែងនៅឡើយ ហើយម៉ាដូណាទៀតសោទរាល់ដងអោយតែទៅណាមកណាមានតែចង់អោយគេថត ឬរត់ទៅចូលថតជាមួយគេ ហើយអោយតែបានថតគឺគាត់សប្បាយចិត្ត គាត់មិនដែលសួនាំឡើយ ,។ 
រីឯប្អូនដែលត្រូវគេធ្វើបែកទូរស័ព្ទបែជាមិនហ៊ានអោយគេសង . ល. , ខ្ញុំមានគំនិត្តតែប៉ុណ្ណឹងអោយត្រិះរិះពិចារណា ។ 
តែអ្វីដែលជាការសំខាន់ខ្ញុំសូមកោតសរសើដល់បងប្អូនមិត្ត Facebook ដែលមានចិត្តពិតស្រលាញ់បរិស្ថាន , និងក្រុមសម្តែងម៉ាដូណាដែលសម្តែងសាកសមដូចពិតៗ " ៕



ដោយ ៖ គន្ធា