ភ្នំពេញ ៖ កាលពីថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០១៧ កន្លងទៅនេះ តារាកំប្លែង ព្រមទាំងជាតារាសម្តែង លោក ម៉ា ដូណា បានធ្វើឲ្យមហាជនរិះគន់យ៉ាងចាស់ដៃ ជុំវិញរឿង ក្រុមលោកម៉ាដូណា ហូបចុកពង្រាយសំរាមលើទឹកជ្រោះ ។
នៅក្នុងនោះផងដែរ យើងហាក់ចែកមិនដាច់ រវាង ក្រុមលោកម៉ាដូណា ហូបចុកពង្រាយសំរាមលើទឹកជ្រោះ និងអ្នកថតនោះ តើអ្នកណាជាខុសឲ្យប្រាកដ ក្រោយលេចធ្លាយវីដេអូឈ្លោះគ្នា បែកផ្សែង រហូតធ្វើឲ្យបែកទូរសព្ទ័អ្នកដែលបានលួចថត លោក ម៉ា ដូណា និងក្រុមរបស់លោកផងដែរ ។
តើទស្សនិកជនយល់យ៉ាងណាដែរ ចំពោះបញ្ហានេះ តើអ្នកណាជាអ្នកខុសឲ្យប្រាកដទៅ?
ដោយ ៖ គន្ធា