CamNews

តារា 

នាង Mint Chalida និយាយអំពីមង្គលការរបស់នាង ជាមួយនិងមិត្តប្រុសមហាសេដ្ឋី

ថៃ ៖ កាលពីប៉ុន្មានថ្ងៃមុននេះ នាង Mint Chalida បានចូលរួមនៅក្នុងព្រឹត្តិការណ៍មួយ ហើយក៏បាននិយាយអំពីព័ត៌មានដែលកំពុងល្បីខ្លាំងនៅប្រទេសថៃ គឺការលែងលះរបស់នាង Aff Taksaorn និងលោក Songkran Techanarong ។ 

តារាស្រីរូបនេះបាននិយាយថា នាងក៏មិនបានដឹងអំពីរឿងនេះដែរ ដំបូងឡើយ ដោយសារតែមិត្តប្រុសរបស់នាងគឺ លោក Pupaa Taechanarong ដែលជាប្អូនប្រុសបង្កើតរបស់ លោក Songkran Techanarong មិនបានពិភាក្សាគ្នាអំពីរឿងនេះឡើយ ។ 

នាង Mint Chalida បន្តទៀតថា នឹងជឿថាប្តីប្រពន្ធមួយគូនោះពិតជាមានហេតុផល ដែលត្រូវរស់នៅបែកគ្នាបែបនេះ ហើយរូបនាងផ្ទាល់ក៏ស្លត់ចិត្តដែរ នៅពេលដែលបានដឹងដំណឹងមួយនេះ ។


 

ក្នុងនោះផងដែរ តួស្រីក្នុងរឿង "បេះដូងស្នេហ៍ពីរជាតិ" ក៏បានលើកឡើងរឿងមង្គលការរបស់ខ្លួនជាមួយនឹងមិត្តប្រុសយូរឆ្នាំរបស់នាង ព្រមទាំងជាសេដ្ឋីមួយរូបគឺ លោក Pupaa Taechanarong ។ 

តារាស្រីវ័យ ២៤ ឆ្នាំ និយាយថា ចំពោះរឿងរៀបការ នាងនៅមិនទាន់បានគិតនៅឡើយទេ ព្រោះចង់នៅមើលចិត្តគ្នាសិន ម្យ៉ាងវិញទៀត នាងក៏នៅក្មេង ដូច្នេះមិនទាន់យឺតពេលទេ សម្រាប់ការរៀបការ ៕







ប្រែសម្រួល ៖ គន្ធា

 

ប្រភព ៖ gossipstar


Tags: Mint Chalida Pupaa Taechanarong