CamNews

តារា 

នាង Mint chalida ថា ខ្លួននៅមានរឿងពិសេសពីរទៀត ទុកជាកាដូសម្រាប់ហ្វេនៗ

ថៃ ៖ Mint chalida គឺជាតារាសម្តែងមួយដួងក្នុងចំណោមតារាល្បីៗជាច្រើនដែលចូលចិត្តទៅដើរលេងនៅឯក្រៅ ហើយជាពិសេសគឺកន្លែងដែលពោរពេញទៅដោយទេសភាពស្រស់បំព្រង និងមានធម្មជាតិច្រើន ។ ប្រភពដដែលបានបន្តថា ថ្មីៗនេះនាងបានធ្វើដំណើរកំសាន្តនៅឯ New Zealand សម្រាប់វិស្សមកាលរបស់នាង ។  


តារាស្រីវ័យ ២៥ ឆ្នាំរូបនេះបានធ្វើដំណើរទៅកាន់ "Hobbits Movie Set" ដែលជាកន្លែងថតរឿង ហើយទេសភាពនៅទីនោះពិតជាស្រស់ស្អាត ជាពិសេសនៅលើភ្នំ និងនៅទន្លេតែម្តង ។ 


តួស្រីក្នុងរឿង "ល្ខោនវង្វេងរោង" រូបនេះបានបន្ថែមទៀតថា នាងមានរឿងថ្មីដែលមានចំណងជើងថា "Nauy Lub Salub Love" ។ រឿងនេះនឹងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍នៅចុងឆ្នាំ ២០១៨ នេះ​ ។ មិនត្រឹមតែប៉ុណ្ណោះ​ នាង Mint chalida និយាយថា នាងក៏មានរឿងថ្មីមួយទៀតមានចំណងជើងថា "Fah Fak Ruk" ដែលសម្តែងជាគូជាមួយនិងលោក Toey Pongsakorn ជាលើកដំបូង ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Mint chalida Davika Margie rasri