CamNews

តារា 

ទេព សម្ជស្ស ថត MV ជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ជាថ្មីម្តងទៀត ក្រោមហេតុផលម្យ៉ាង

ភ្នំពេញ ៖ តារាសម្តែងស្រី ដែលមានរូបសម្រស់ ស្រស់ស្អាត និងពោរពេញទៅដោយទេពកោសល្យក្នុងការសម្តែងខ្ពស់ គឺ កញ្ញា ទេព សម្ជស្ស បានបង្ហើបថា ខ្លួនបានថត MV ចម្រៀងជាមួយនិងកំពូលតារាចម្រៀង ព្រាប សុវត្ថិ ជាថ្មីម្តងទៀត នេះបើយោងតាមការបង្ហោះរបស់តារាសម្តែងរូបនេះ ។



 

តួស្រីក្នុងរឿង "ជីវិតនាងរក្សា" រូបនេះ ត្រូវបានមហាជនដឹងថា មូលហេតុដែលនាងត្រូវបានអញ្ជើញឲ្យថត MV ជាមួយនិងតារាចម្រៀងជើងចាស់ប្រចាំផលិតកម្ម ហង្ស មាស ដោយសារតែ កញ្ញា ទេព សម្ជស្ស ធ្លាប់បានថត MV ជាមួយនិង លោក ព្រាប សុវត្ថិ ម្តងរួចមកហើយ គឺបទ "ស្នេហ៍ឯកោ" ដែលជាបទទទួលបានសន្ទុះនៃការគាំទ្រខ្លាំងមែនទែន ពីសំណាក់មហាជន ៕





ដោយ ៖ គន្ធា