CamNews

តារា 

ជីវិតប្តីប្រពន្ធសង្សារចាស់របស់ Mario និងស្វាមី ហាក់មានការប្រែប្រួលខ្លាំងខុសពីមុន!

ព័ត៌មានកំសាន្ត ៖ ទំនាក់ទំនងរវាងប្តីប្រពន្ធដែលមានឈ្មោះល្បីខ្លាំង នៅក្នុងប្រទេសថៃ នាង gubgib ដែលជាសង្សារចាស់របស់កំពូលតារាសម្តែងល្បីឈ្មោះលំដាប់ជួរមុខគឺ លោក Mario maurer ដែលទាក់ទងគ្នាជិត ១០ ឆ្នាំប៉ុន្តែចុងក្រោយបែរជាបែកគ្នា ហើយសាងទំនាក់ទំនងស្នេហាថ្មីស្រឡាងជាមួយនិងស្វាមីសព្វថ្ងៃរបស់នាង គឺ លោក Bie kpn ។ 

បច្ចុប្បន្ននេះ នាង gubgib និងលោក Bie kpn មានកូនស្រីម្នាក់ដែលស្អាតនិងក្នាញ់ ធ្វើឲ្យអ្នកសិល្បៈគ្រប់ៗគ្នាពេញចិត្តជាមួយនិងកូនស្រីរបស់ពួកគេខ្លាំងណាស់ ។ 

បន្ទាប់ពីបង្កើតបានកូនស្រីមួយរូបនេះហើយ នាង gubgib បាននិយាយថា ជីវិតប្តីប្រពន្ធរបស់នាងហាក់មានការប្រែប្រួលខ្លាំងខុសពីមុន ព្រោះត្រូវថែមសមាជិកម្នាក់ ហើយមិនអាចគេងអោបគ្នាតែពីរនាក់ដូចកាលពីមុនទៀតទេ ព្រោះត្រូវឲ្យកូនស្រីគេងនៅកណ្តាល ហើយត្រូវតែចែករំលែកក្តីស្រលាញ់ឲ្យទៅកូនឲ្យបានច្រើន ៕










ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Bie kpn gubgib Mario maurer